អតីតយុទ្ធជនខេត្តកំពង់ឆ្នាំង បង្ហាញការដឹងគុណចំពោះសម្តេចទាំង២ ដែលបានយកចិត្ត​ទុកដាក់ដល់ពួកគាត់

2024/07/01 06:25:28 pm        63

ក្នុងទិវាអតីតយុទ្ធជនលើកទី១៧ នៅក្នុងខេត្តកំពង់ឆ្នាំង បងប្អូនអតីតយុទ្ធជនចំនួន១២០គ្រួសារ បាន​ថ្លែងអំណរគុណយ៉ាងខ្លាំងដល់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម​អតីត​យុទ្ធជន​កម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល​បាន​យក​ចិត្តទុកដាក់ជួយដល់អតីតយុទ្ធជនកម្ពុជាគ្រប់កាលៈទេសៈទាំងអស់ ដោយបានផ្តល់ការថែទាំ ផ្តល់​មុខ​របរការងារ រហូតផ្ដល់ដី និងផ្ទះសម្បែងទៀតផង។

អតីតយុទ្ធជន បានបង្ហាញនូវទឹកចិត្តសប្បាយរីករាយ ពេលពួកគាត់​បាន​ចូល​រួម​ក្នុង​ទិវា​អតីត​យុទ្ធជន​លើកទី១៧នេះ ដោយបានទទួលនូវថវិការ គ្រឿងឧបភោគបរិភោគពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រកម្ពុជា ដែលគិតគូរពីសុខទុក្ខរ​បស់​បងប្អូន​អតីត​យុទ្ធជ​នដែល​កន្លងមក​បាន​ចូលរួម​ក្នុង​បុព្វហេតុការពារទឹកដី ជាតិមាតុភូមិ ពីពួកសត្រូវឈ្លានពាន និងបានលះ​បង់​នូវ​សាច់​ស្រស់​ឈាម​ស្រស់ ក្រុមគ្រួសារ ដើម្បីប្រទេសជាតិមានការទទួលបានសុខសន្តិភាព និងមាន​ការ​អភិវឌ្ឍ​រីក​ចម្រើនគួឲ្យគត់សំគាល់នាពេលច្ចុប្បន្ននេះ។

លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង បាន​រំលឹកឡើងវិញពីវីរភាព ដ៏អង់អាចក្លាហានរបស់បងប្អូនអតីតយុទ្ធក្នុងការបូជាសាច់ស្រស់ ឈាម​ស្រស់ ដើម្បីរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ និងថែរក្សា ការពារ សន្តិភាព ស្ថេរភាព​សង្គមរហូតដល់សព្វថ្ងៃនេះ។ វីរជនពិតប្រាកដ គឺបងប្អូនអតីតយុទ្ធនេះហើយ ដែលបាន​ចូល​រួម​ជាមួយរាជរដ្ឋាភិបាលកម្ពុជារំដោះប្រទេសជាតិ នាំមកនូវសុខសន្តិភាព ស្ថេរភាព និងការអ​ភិវឌ្ឍ​ពិត​ប្រាកដរហូតដល់បច្ចុប្បន្ននេះ។ ការអភិវឌ្ឍនាពេលនេះ គឺមិនមែន​កើត​ឡើង​ដោយ​ចៃដន្យ​ទេ តែជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នា​ពេល​បច្ចុប្បន្ន បានខិតខំគៀងគរអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ដើម្បីធ្វើការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា និងបានបង្កើតការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋ យុវជនកម្ពុជា៕ កាំង ហុងវាស្នា 


អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        82
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        141
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        253

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm