កម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អ នៃភាពជាដៃគូយុទ្ធសាស្រ្ត​គ្រប់ជ្រុងជ្រោយ

2024/07/01 06:47:10 pm        151

កម្ពុជា និងម៉ាឡេស៊ី​បានប្តេជ្ញា​ចិត្ត​ជំរុ​ញកិច្ច​សហប្រតិបត្តិកា​រ​ឱ្យកាន់តែល្អក្នុងក្របខណ្ឌកិច្ចព្រម​ព្រៀង​​ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដើម្បីទាក់ទាញឱកាសទីផ្សារបន្ថែមទៀត។ ការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម សាហារូ ឌីន ប៊ីន អុន ឯក​អគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នាវិមានរដ្ឋសភា។

នាឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែង​អំណរ​គុណ​ជូន​រដ្ឋាភិបាលម៉ាឡេស៊ី ដែលបានយកចិត្តទុកដគ់នឹងចាត់តាំងឯកឧត្តម ឯកអគ្គរដ្ឋទូត​មក​បំពេញ​បេសកកម្ម​ក្នុង​សហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសម៉ាឡេស៊ី​បាន​រួម​ចំណែក​ជួយ​កម្ពុជា​ក្នុ​ង​ការ​បញ្ជូន​កម្លាំងរក្សាសន្តិភាពអំឡុងមានវិបត្តិផ្ទៃក្នុងកាលពីឆ្នាំ១៩៩០។

សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍ថា ទំនាក់ទំន​ង​ប្រទេស​ទាំង​ពីរ​បាន​បន្ត​លើក​កម្ពស់​រវាង​ថ្នាក់​ដឹកនាំប្រទេសទាំងពីរ ជាក់ស្តែងកាលពីឆ្នាំ២០២៣ ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អញ្ជើញ​ទស្សនកិច្ចផ្លូវការនៅកម្ពុជា នឹងបានជួបសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដោយ​បានចុះអនុស្សារណៈយោគយល់គ្នាទៅវិញទៅមកលើកាតពង្រឹង និងពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​លើវិស័យថាមពល អាហារ ទេសចរណ៍ វប្បធម៌ជាដើម ខណះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កាលពីថ្មីៗនេះបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ី ព្រម​ទាំង​ជួបជាមួយថ្នាក់ដឹកនាំកំពូលម៉ាឡេស៊ីន រួមជាមួយវិនិយោគិនម៉ាឡេស៊ី ដែល​ឆ្លុះ​បញ្ចាំង​ពី​ភាព​ស្អិត​រមួត​ថែមទៀតរបស់ភាគីទាំងពីរ។

ឯកឧត្តម ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ថ្លែងអំណរគុណសម្តេចប្រធានរដ្ឋសភា ដែលបានជួប​សម្តែង​ការ​គួរសម និងអបអរសាទរសម្តេចប្រធានរដ្ឋសភា ជាស្រ្តីដំបូងដែលទទួលការតែងតាំង និង​ភារកិច្ច​នេះ។ ឯកឧត្តម ប្តេជ្ញាចិត្តអនុវត្តឱ្យកាន់តែស៊ីជម្រៅលើទំនាក់ទំនងប្រទេសទាំងពីរ ជា​ពិសេស​លើ​អនុស្សារណះយោគយល់គ្នារបស់ង្នាក់ដឹកនាំប្រទេសទាំងពីរ ដោយជំរុញបន្ថែម និង​ពង្រីក​វិស័យ​ពាក់ព័ន្ធ។

ផ្អែកតាមរយៈកម្ពុជា និងម៉ាឡេស៊ី ជាសមាជិក​នៃ​កិច្ច​ព្រម​ព្រៀង​ភាពជាដៃ​គូ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ RCEP ឆ្លៀតក្នុងឱកាសនោះ ភាគីទាំងពីរ បានប្តេជ្ញា​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​ឱ្យ​កាន់​តែ​ល្អក្នុង​ក្រប​ខណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងទំនាក់ទំនង​ល្អ​ដែល​មាន​ស្រាប់ ធ្វើយ៉ាងណាឱ្យការងាយស្រួលក្នុងការដឹកជញ្ជូនទៅមកមានការកើនឡើង ដែល​ជា​ចលករ​ឱ្យភាគីទាំងពីរជំរុញសក្កានុពល​ទាំងអស់​​ឈាន​ទៅមាន​ឱកាស​ទាក់​ទាញ​ទីផ្សារ​កាន់​តែច្រើ​ន​ជាង​មុន។

លើសពីនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត នឹងរួមចំណែកផ្តល់​ការ​បណ្តុះ​បណ្តាល​បច្ចេក​វិទ្យាឌីជីថល​នៅ​កម្ពុជា ដោយបញ្ធូនអ្នកជំនាញមកកាន់កម្ពុជា ខណៈបច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​ទទួល​ការ​បណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាឌីជីថលនៅម៉ាឡេស៊ី ដោយសារពួកគាត់​ជា​ចលករ​ដើម្បីរួ​ម​ចំណែកការអភិវឌ្ឍក្នុងប្រទេសកម្ពុជា។

ក្រៅពីនោះ ដោយសារតែទំនាក់ទំនងក្របខណ្ឌទំនាក់ទំនរវាងសភាទាំងពីរនៅមានកម្រិត សម្តេច​ប្រធានរដ្ឋសភា បានលើកទឹកចិត្តដល់ភាគីម៉ាឡេស៊ី ឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំ និង​ថ្នាក់​ដឹកនាំ ក៏ដូចជាក្រុមការងារមិត្តភាព ក្រុមសភាស្រ្តី ដើម្បីស្វែងយល់គ្នា​ទៅ​វិញ​ទៅ​មក​ឱ្យ​កាន់​តែ​មានទំនុកចិត្តហើយជឿជាក់គ្នាបន្ថែមទៀត ដើម្បីរួមចំណែក​កសាង​អភិវឌ្ឍ​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរកា​ន់តែយូរអង្វែង៕ អត្ថបទ សេក ឧត្តម  

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        117
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        228
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        213

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm