អ៊ីស្រាអែល វាយប្រហារលើគោលដៅរបស់ក្រុមហេសបូឡា ក្នុងការត្រៀមខ្លួនសម្រាប់ជម្លោះកាន់តែតានតឹង

2024/07/01 09:02:00 pm        129

អ៊ីស្រាអ៊ែលកាលពីថ្ងៃសៅរ៍ បានវាយប្រហារលើគោលដៅរបស់ក្រុមហេសបូឡា ក្នុងប្រទេសលីបង់ ជាការឆ្លើយតបទៅនឹងការវាយប្រហារតាមផ្លូវអាកាសនាពេលថ្មីៗនេះ របស់ក្រុមសកម្មប្រយុទ្ធ តាមបណ្ដោយព្រំដែនអ៊ីស្រាអែល-លីបង់។

ការវាយប្រហារនេះ បានកើតឡើងនៅពេលព្រឹក នៅពេលដែលក្រុមហេសបូឡា បានបាញ់មីស៊ីលតម្រង់គោលដៅប្រឆាំងរថក្រោះចំនួនពីរគ្រាប់ពីភាគខាងត្បូងប្រទេសលីបង់ សំដៅទៅកាន់ទីក្រុង Kibbutz Misgav Am ។ ពុំមានអ្នករងរបួស ត្រូវបានគេរាយការណ៍ទេ។

ក្រោយមកក្រុមនេះ បានបញ្ជាក់ពីការទទួលខុសត្រូវចំពោះការវាយប្រហារ ដោយនិយាយថា ខ្លួនកំពុងកំណត់គោលដៅលើឧបករណ៍ចារកម្មអ៊ីស្រាអែល នៅតំបន់ភ្នំ Misgav Am ដើម្បីគាំទ្រប្រជាជនប៉ាឡេ ស្ទីន។ កងកម្លាំងអ៊ីស្រាអែល បានឆ្លើយតបជាមួយនឹងការវាយប្រហារដោយកាំភ្លើងធំឆ្ពោះទៅរកប្រភពនៃ មីស៊ីលដែលបានបាញ់ចេញមកនោះ។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា យន្តហោះចម្បាំងអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ក៏បានវាយប្រហារអគារចំនួនពីរ នៅក្នុងភូមិ Houla ភាគខាងត្បូងប្រទេសលីបង់ ជាកន្លែងដែលក្រុមប្រតិបត្តិការហេសបូឡា បានប្រមូលផ្តុំគ្នា។

នាយករដ្ឋមន្ត្រីលីបង់ លោក ណាជីប មីកាទី (Najib Mikati) បានធ្វើដំណើរទៅកាន់ភាគខាងត្បូងប្រទេសលីបង់ ចំពេលមានវាយប្រហារកើតឡើង ដោយនិយាយថា ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា គឺជា «សង្គ្រាមផ្លូវចិត្តសាស្រ្ត» លើប្រទេសរបស់ខ្លួន ប៉ុន្តែបានញ្ជាក់ថា លោកកំពុងធ្វើការដើម្បីសម្រេចបានសន្តិភាព នៅតាមព្រំដែននេះ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        255
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        297
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        276

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm