ពលរដ្ឋអ្នក​ចិញ្ចឹមជ្រូកក្នុងស្រុក មានការបារម្ភពីតម្លៃ ខណៈឃើញមានការនាំជ្រូកចូលពីប្រទេសជិតខាងរាល់ថ្ងៃ

2024/07/01 10:18:20 pm        146

ប្រជាពលរដ្ឋប្រកបមុខរបរចិញ្ចឹមជ្រូកក្នុងស្រុក កំពុងមានការបារម្ភពីតម្លៃ ខណៈឃើញមានការនាំជ្រូកចូលសារជាថ្មីមកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ រាល់ថ្ងៃនោះ។

ពលរដ្ឋម្នាក់ឈ្មោះ ទ្រី រស់នៅចំណុចភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ​ខេត្តឧត្តរមានជ័យ បានលើកឡើងថា ក្រុមគ្រួសារ​របស់គាត់​ប្រកបមុខ​របរ​ចិញ្ចឹមសត្វជ្រូក​នេះ​ អស់រយៈពេល ២០ឆ្នាំមកហើយ ដោយបិទស្រាយកបាយធ្វើជាចំណីអាហារ​សម្រាប់​ផ្គត់ផ្គង់​ប្រចាំថ្ងៃ។

ពលរដ្ឋរូបនេះ បានឲ្យដឹងថា ការ​ចិញ្ចឹមសត្វ​ជ្រូក​បច្ចុប្បន្ន​តម្លៃ​លក់ចេញលើទីផ្សារ​ហាក់មាន​តម្លៃខ្ពស់​បន្តិច​ដោយក្នុងមួយគីឡូ​បានតម្លៃប្រាំបួនពាន់រៀល ​ទៅមួយម៉ឺនរៀល ។ប៉ុន្តែក្នុង​រយៈពេលប៉ុន្មានថ្ងៃនេះ តម្លៃនៃការលក់ចេញឲ្យទៅក្រុមឈ្មួញក្នុងស្រុកហាក់មានតម្លៃធ្លាក់ចុះបន្តិច ខណៈឃើញមានការដឹកជញ្ជូននាំសត្វជ្រូកឆ្លងដែនចូលពីប្រទេសថៃមកកម្ពុជា តាមច្រកទ្វារព្រំដែនអូរស្មាច់ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ របស់ក្រុមហ៊ុនឌឿន សាមិត នោះធ្វើឲ្យពលរដ្ឋដែលជាអ្នក​ប្រកបររបរចិញ្ចឹមសត្វជ្រូក​ក្នុងស្រុក​មាន​ការ​បារម្ភពីតម្លៃលើទីផ្សារក្នុងស្រុក អាចនិងប្រឈមទៅនឹងការធ្លាក់ចុះថ្លៃនៅថ្ងៃខាងមុខផងដែរ។

យ៉ាងណាម៉ិញលោក ​តាញ់ បុត្តា​ ប្រធានការិយាល័យផលិតកម្ម និង​បសុព្យាបាលនៃមន្ទីរកសិកម្ម​ខេត្ដឧត្ដរមានជ័យ ​បានឱ្យដឹងថា សត្វជ្រូករស់នាំចូលពីប្រទេសថៃ តាមច្រកអូរស្មាច់ ក្នុងភូមិសាស្រ្ត​ខេត្តឧត្តរមានជ័យ ​និងដឹកជញ្ជូនបន្តទៅប្រទេសវៀតណាម​ គឺ​មាន​ច្បាប់អនុញ្ញាត របស់​ក្រុមហ៊ុន ឌឿន សាមិត ចេញពី​អគ្គនាយកដ្ឋាន​សុខ​ភាពសត្វ និងផលិកម្មសត្វរបស់ក្រសួង​កសិកម្មរុក្ខា​ប្រមាញ់ និងនេសាទ និង​មិន​មាន​ផល​ប៉ះពាល់ និង​មានការ​ចែកចាយ​សម្រាប់​ទីផ្សារ​ក្នុងស្រុកនោះទេ៕ អត្ថបទ សា​រិទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm