ការប្រើប្រាស់សេវាធានារ៉ាប់រងនៅកម្ពុជា នៅមានកម្រិតទាបនៅឡើយ

2024/07/01 10:31:13 pm        147

ភ្នំពេញ៖ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យធានារ៉ាប់រងឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាបរងកម្ពុជា បានជំរុញ និងលើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុក សហការគ្នាក្នុងការធ្វើអាជីវកម្មវិស័យនេះឲ្យមានប្រសិទ្ធិភាព ខណៈការយល់ដឹងរបស់ប្រជាពលរដ្ឋមានកម្រិតទាបនៅឡើយ។

ការលើកឡើងរបស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាបរងកម្ពុជា ធ្វើឡើងក្នុងពិធីសម្ពោធជាផ្លូវការនៃផលិតផលធានារ៉ាប់រង “អេ អាយ អេ ១០០ ការពារ” កាលពីសប្តាហ៍កន្លងទៅ នៅរាជធានីភ្នំពេញ។ ឯកឧត្តម បានលើកឡើងថា ទីផ្សារធានារ៉ាប់រ៉ងនៅកម្ពុជា បានរីកចម្រើនគួរជាទីមោទន ជាមួយនឹងកំណើនយ៉ាងល្អប្រសើរ។ បើទោះបីជាសកលលោករងវិបត្តិជំងឺកូវីដក៏ដោយ ក៏បុព្វលាភធានារ៉ាប់រ៉ងកម្ពុជាក្នុងឆ្នាំ២០២៣ នៅបន្តកើនឡើងរហូតដល់ ៣៤៤លានដុល្លារ និងកើនដល់ប្រមាណ ៣៥០លានដុល្លារអាមេរិក គិតត្រឹមឆមាសទី១ឆ្នាំ២០២៣៤នេះ។

ឯកឧត្តម បានបន្តថា ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ប្រព័ន្ធចែកចាយធានារ៉ាប់រងត្រូវបានយកចិត្តទុកដាក់ខ្ពស់ ពិសេសជំរុញការលក់ផលិតផលតាមរយៈក្រុមហ៊ុនឯកជន។ ជាក់ស្តែង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា បានដាក់សម្ពោធផលិតផលថ្មី “AIA 100 ការពារ” ដែលជាដំណោះស្រាយធានារ៉ាប់រងដំបូងគេបង្អស់នៅកម្ពុជា ដែលការពារលើជំងឺធ្ងន់ធ្ងរជាង ១០០ករណី។ បន្ថែមពីនេះ គឺផ្តល់ការការពារដល់ទារកដែលមានអាយុចាប់ពី ៣០ថ្ងៃ ជាមួយការការពារលើករណីវេជ្ជសាស្ត្ររហូតដល់១១៥ រួមទាំងជំងឺបេះដូង មហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ។

ជាមួយនឹងការដាក់សម្ពោធផលិតផលថ្មី “AIA 100 ការពារ” លោកស្រី Jane Tay អគ្គនាយិកាប្រតិបត្តិ អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា ការដាក់សម្ពោធផលិតផលថ្មីនេះ ដើម្បីបន្តពង្រឹងលើផលិតផល សេវាកម្ម និងប្រតិបត្តិការរបស់ស្ថាប័ន ដែលទាំងអស់នេះ ឆ្លើយតបនឹងគោលបំណងរបស់ខ្លួនក្នុងការជួយប្រជាជនកម្ពុជាឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ លោកស្រី បានបន្តថា “AIA 100 ការពារ” ក៏ស្របតាមគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ដើម្បីប្រជាជន ១ពាន់លាននាក់ នៅអាស៊ីឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរនៅឆ្នាំ២០៣០ និងយុទ្ធនាការ "ជីវិតមួយ សុខភាពមួយ" ក្រោមពាក្យស្លោក “ថែរក្សាឱ្យល្អ រស់នៅដោយរីករាយ” ដែលលើកទឹកចិត្តប្រជាជនកម្ពុជាឱ្យផ្តោតការយកចិត្តទុកដាក់លើសុខភាព ព្រោះសុខភាពជាកត្តាកំណត់សុខ និងទុក្ខនៃជីវិត។ 

ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ចាប់តាំងពីបើកដំណើរការនៅកម្ពុជា រាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ៕

អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm