ពហុកីឡដ្ឋានសម្តេចតេជោ ក្រគរ តំលៃជិត៨លានដុល្លារ ក្នុងខេត្តពោធិ៍សាត់ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ

2024/07/01 11:52:13 pm        168

ពោធិ៍សាត់ ៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ ពហុកីឡដ្ឋាន សម្តេចតេជោ ក្រគរ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និង ឯកឧត្តមបណ្ឌិត ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរភូមិ-ឃុំ កងកម្លាំងប្រដាប់អាវុធទាំង៣ អតីតយុទ្ធជន និងប្រជាពលរដ្ឋសរុបប្រមាណ៧០០នាក់ ។ 

គម្រោងសាងសង់ពហុកីឡដ្ឋាន សម្តេចតេជោ ក្រគរ គឺមានទីតាំងស្ថិតនៅ វាលសម្តេចយស ក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ លើផ្ទៃដីប្រមាណ២៥ហិកតា ដោយក្នុងគម្រោងពហុកីឡដ្ឋាននេះ រួមមានរួម តារាងបាល់ទាត់ខ្នាតធំចំនួន២ តារាងបាល់ទាត់ខ្នាតតូចចំនួន៣ តារាងបាល់ទះចំនួន៦ តារាងបាល់បោះចំនួន៣ តារាងវាយសីចំនួន៤ កន្លែងហាត់ប្រាណ វាលស្មៅ កន្លែងក្មេងលេង កន្លែងអង្គុយលេង ស្រះទឹក និងកន្លែងចតរថយន្តជាដើម ដោយគ្រោងចំណាយថវិកាក្នុងការសាងសង់អស់ប្រមាណជិត៨លានដុល្លារសហរដ្ឋអាមេរិក ។

គម្រោងពហុកីឡដ្ឋាន សម្តេចតេជោ ក្រគរ ដែលបានបើកការដ្ឋានសាងសង់ក្នុងពេលនេះ គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀត សម្រាប់ប្រជាជនក្នុងស្រុកក្រគរ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងមូល ដែលកើតចេញពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ហើយកីឡារស់ក្នុងសន្តិភាព បើគ្មានសន្តិភាពយើងក៏អាចនាំគ្នាទៅហាត់កីឡាបានដែរ នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ មានប្រសាសន៍លើកឡើងថា ចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចបង្កើតឱ្យមានពហុកីឡដ្ឋាន សម្តេចតេជោ ក្រគរ ដែលជាទ្រព្យសម្បត្តិដ៏សម្បើមស្គឹមស្គៃទុកជាមរតកដ៏ថ្លៃថ្លាសម្រាប់ជាតិនិងប្រជាពលរដ្ឋទាំងបច្ចុប្បន្ននេះនិងទៅថ្ងៃអនាគត ហើយពហុកីឡដ្ឋាន បានឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងអ្នកធ្វើការជាច្រើនពាន់នាក់ក្នុងតំបន់សេដ្ឋកិច្ចពិសេសស្រុក្រគរ ដែលមានរោងចក្រជាច្រើនកំពុងដំណើរការ និងគ្រោងមានរោងចក្រថ្មីជាបន្តបន្ទាប់ទៀត ។ ហើយការបង្កើតពហុកីឡដ្ឋាន នេះឡើងពិតជាបានផ្តល់លទ្ធភាពក្នុងការចូលរួមអភិវឌ្ឍវិស័យកីឡានៅក្នុងខេត្ត និងក្រៅខេត្តឱ្យកកាន់តែរីកចម្រើនឈានទៅមុខជាលំដាប់បន្ថែមទៀត។ ឯកឧត្តម បានថ្លែងរម្លឹកថា កាលពីថ្ងៃទី២០ខែមិនាឆ្នាំ២០១៩ កន្លងទៅនេះសម្តេចតេជោ នាយករដ្ឋមន្ត្រីបានផ្តល់អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការនីនិងមន្ត្រីរាជការជាង២ម៉ឺននាក់ ដោយយកទីតាំងអតីវាលយន្តហោះសម្តេចយស ជាកន្លែងប្រារព្ធពិធី នៅពេលនោះសម្តេចតេជោ ក៏បានផ្តួចផ្តើមឱ្យប្រែក្លាយ ទីកន្លែងមួយនេះទៅជាពហុកីឡដ្ឋានដែលអាចធ្វើការប្រកួតកីឡាភូមិភាគខាងលិច ។ ឆ្លងតាមអនុសាសន៍ដ៍ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ឯកឧត្តម កែវ រតនៈ បានសហការជាមួយរដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធក៏បានកំណត់យកទីតាំងនេះនិងធ្វើការដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋចំនួន៥១គ្រួសា រួចរាល់ជាស្ថាពរនិងឈានទៅបើក ការដ្ឋានសាងសង់នៅពេលនេះ ៕

អត្ថបទ ៖ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm