
នៅថ្ងៃចន្ទនេះ ទីភ្នាក់ងារអវកាសជប៉ុន JAXA បានបាញ់បង្ហោះដោយជោគជ័យយានចម្លង H3 លើកទី ៣របស់ខ្លួន ដោយពាំផ្កាយរណបរ៉ាដា ALOS-4 តម្លៃ ២០០លានដុល្លារទៅកាន់ទីអវកាស ។
ផ្កាយរណប ALOS-4 គឺជាផ្កាយរណបសង្កេតផែនដីគ្រប់គ្រងគ្រោះមហន្តរាយ ដែលអាចតាមដានតំបន់រងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយ និងការប្រែប្រួលរបស់ផែនដី ហើយត្រូវបានគេរំពឹងថា នឹងជួយយល់ដឹងពីសកម្មភាពភ្នំភ្លើង ។
ការបាញ់បង្ហោះនៅថ្ងៃចន្ទនេះ បានកើតមានឡើង ក្រោយការបាញ់លើកដំបូងបរាជ័យ និងការបាត់បង់ផ្កាយរណប ALOS-3 កាលពីខែមីនា ឆ្នាំមុន ។
ទីភ្នាក់ងារ JAXA និងក្រុមហ៊ុនជាប់កិច្ចសន្យា Mitsubishi Heavy Industries មានគម្រោងឲ្យយានចម្លង H3ជំនួសយានចម្លងអាយុកាល ២ទសវត្សរ៍ H-IIA ដោយពួកគេសង្ឃឹមថា តម្លៃទាប និងសមត្ថភាពផ្ទុកអស្ចារ្យជាងមុនរបស់វា នឹងជួយឲ្យពួកគេឈ្នះការបញ្ជាបាញ់បង្ហោះពីអតិថិជនសកលលោក ៕