បុគ្គលបង្ហោះព័ត៌មានមិនពិត ប៉ះពាល់កិត្តិយសដល់កងកម្លាំងនគរបាលជាតិ ត្រូវបានចេញមកសុំទោសជាសាធារណៈ

2024/07/02 12:34:21 am        303

ភ្នំពេញ ៖ បុគ្គលឈ្មោះ ពេជ ហ៉ីម ដែលជាម្ចាស់គណនី Tiktok ឈ្មោះ pich. Techsey នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញមកសារភាពនូវទោសកំហុសរបស់ខ្លួន ដែលបង្ហោះព័ត៌មានមិនពិត ពាក់ព័ន្ធករណីកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបគ្រឿងញៀន ក្នុងក្លិបកំសាន្ត ថាំងហ៊ួយ KTV កាលពីយប់រំលងអាធាត្រថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។ 

ជាមួយគ្នានេះ បុគ្គលរូបនេះបានសុំការអភ័យទោសចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងកងកម្លាំងនគរបាលជាតិទាំងអស់ មេត្តាអធ្យាស្រ័យយោគយល់ ដោយក្តីអនុគ្រោះដល់ខ្លួន ដែលបានប្រព្រឹត្តកំហុសនេះ ហើយសូមសន្យាថា កែប្រែនូវកំហុសឆ្គងទាំងអស់ ចាប់ពីពេលនេះតទៅ។

បុគ្គលឈ្មោះ ពេជ ហ៉ីម បានបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីចែករំលែកវីឌីអូរួចមក ទើបខ្ញុំដឹងថាខ្លួនឯងពិតជាបានប្រព្រឹត្តកំហុសឆ្គង ក្នុងការចែករំលែកព័ត៌មានមិនពិត ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់កងកម្លាំងនគរបាលជាតិ ក៏ដូចជាមន្ទីរប្រឆាំងគ្រឿងញៀន ដែលតែងតែខិតខំបំពេញភារកិច្ចការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនសង្គមជាតិកម្ពុជាទាំងមូល ។ 

ខ្ញុំបាទពិតមានការសោកស្តាយ នូវកំហុសឆ្គងរបស់ខ្ញុំបាទ ខ្ញុំបាទសូមធ្វើការសំណូមពរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងកងកម្លាំងនគរបាលជាតិទាំងអស់ មេត្តាអធ្យាស្រ័យយោគយល់ ដោយក្តីអនុគ្រោះដល់រូបខ្ញុំបាទ ដែលបានប្រព្រឹត្តកំហុសនេះ ខ្ញុំសូមសន្យាថា កែប្រែនូវកំហុសឆ្គងទាំងអស់របស់ខ្ញុំបាទ ចាប់ពីពេលនេះតទៅ។ ប្រសិនបើខ្ញុំបាទ មិនបានកែប្រែកំហុស ហើយនូវតែប្រព្រឹត្តកំហុសបន្តទៀត ខ្ញុំបាទសុំទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជាទាំងស្រុង»៕ 

អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm