ឯកឧត្តម ហេង សួរ អញ្ជើញផ្សព្វផ្សាយការអនុវត្តរបបសន្តិសុខសង្គម និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដែលជាកម្មវិធីអាទិភាពថ្នាក់ជាតិ​ នៅខេត្តសៀមរាប

2024/07/02 01:38:49 am        105

សៀមរាប ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពី «ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស័្មគ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរក្នុងខេត្តសៀមរាប ដោយមានអ្នកចូលរួមប្រមាណជាង ៦០០នាក់។

ឯកឧត្តម ហេង សួរ បានរំលឹកពីប្រវត្តិនៃការផ្តួចផ្តើមគំនិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានប្រកាសដាក់ចេញនូវកម្មវិធី«ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស័្មគ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ»តាំងពីខែកក្កដា ឆ្នាំ២០២៣ ដែលបានក្លាយជាការងារអាទិភាពសំខាន់ចំនួន២ក្នុងចំណោមការងារ អាទិភាពចំនួន ៦ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណតិ្តទី៧ ក្នុងគោលបំណងលើកកម្ពស់ សុខុមាលភាពប្រជាជន បង្កើនឱកាសទទួលបានការបណ្តុះបណ្តាលជំនាញ និងជាយុទ្ធសាស្រ្តគន្លឹះ ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាជន។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ពីដំណាក់កាលនៃការអនុវត្តជាបន្តបន្ទាប់របបសន្តិសុខសង្គម (១). ផ្នែកហានិភ័យការងារនៅឆ្នាំ២០០៨, (២).ផ្នែកថែទាំសុខភាពនៅឆ្នាំ២០១៦, និង (៣).ផ្នែកប្រាក់សោធនកាលពី ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។ ជាក់ស្ដែង របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់វិស័យឯកជន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដាក់ឱ្យអនុវត្តតាំងពីឆ្នាំ២០០៨ និងពង្រីកដល់មន្ត្រីសាធារណៈ នៅឆ្នាំ២០២១, ផ្នែកថែទាំសុខភាពចាប់ផ្តើមសម្រាប់វិស័យឯកជននៅឆ្នាំ២០១៦ និងពង្រីកដល់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន នៅឆ្នាំ២០១៨, និងផ្នែកប្រាក់សោធនត្រូវបានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។ 

បន្ថែមពីនេះ នៅឆ្នាំ២០២៣ កន្លងមកនេះ ក្រសួងបានដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដែលមានវិសាលភាពអនុវត្តចំពោះបុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. រួមមាន សហព័ទ្ធ និងកូនក្នុងបន្ទុកដែលត្រូវកំណត់ឱ្យបង់ភាគទានចំនួន១៥ ៦០០រៀល, អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ជាបន្ទុកថវិការបស់រដ្ឋលើការចំណាយរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពរបស់មន្ត្រីសាធារណៈ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឱ្យមន្ត្រីរាជការសាធារណៈ កងកម្លាំងប្រដាប់អាវុធ និងអតីតមន្ត្រីរាជការ និងអតីតយុទ្ធជន គួរនាំយកក្រុមគ្រួសារក្នុងបន្ទុកឱ្យចុះឈ្មោះដើម្បីទទួលបានកិច្ចគាំពារពីរាជរដ្ឋាភិបាល។ 

ដោយឡែកចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមទៅដល់អង្គពិធីអំពីអត្ថប្រយោជន៍នៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដែលរាជរដ្ឋាភិបាលបានគិតគូរដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យមានចំណេះដឹង ចំណេះធ្វើ និងទទួលបានការងារសមរម្យដែលក្រសួងការងារធានានូវឱកាសការងារក្រោយការសិក្សា ឬក៏អាចបង្កើតការងារដោយខ្លួនឯងដោយទទួលបានប្រាក់ឧបត្ថមចំនួន២៨ម៉ឺនរៀលក្នុងមួយខែ។ ដោយឡែកយុវជនទូទៅនិងបុគ្គលិកនៃរោងចក្រសហគ្រាសក៏អាចទទួលបានការបណ្តុះបណ្តាលដោយឥតគិតថ្លៃថែមទៀតផងជាមួយនឹងវេនសិក្សាដែលមានភាពបត់បែនរហូតដល់៧ជម្រើស។

យ៉ាងណាក៏ដោយដើម្បីឱ្យកម្មវិធីថ្នាក់ជាតិទាំងពីរទទួលបានជោគជ័យ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំឱ្យអង្គពិធីដែលជាថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជួយជំរុញការផ្សព្វផ្សាយកម្មវិធីទាំងពីរនេះ ដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ អាជីវករ និងបងប្អូនដែលប្រកបរបរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីទទួលបានអត្ថប្រយោជន៍លើការថែទាំសុខភាព និងការបង្កើតជំនាញមួយពិតប្រាកដសម្រាប់ការចិញ្ចឹមជីវិត 

និងក្រុមគ្រួសារទៅអនាគតដែលជាសេចក្តីប្រាថ្នារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូពីប្រជាពលរដ្ឋជានិច្ច៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        123
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        103
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm