មនុស្ស ២២​នាក់​ស្លាប់ ​និង​ជាច្រើន​នាក់​ទៀត​កំពុង​បាត់​ខ្លួន​ក្នុង​គ្រោះ​ទឹកជំនន់​នៅ​រដ្ឋ Tennessee

2021/08/23 06:15:08 pm        2.1 K

​អាមេរិក៖ មនុស្ស​ចំនួន​ ២២នាក់បាន​ស្លាប់ ហើយ​ក្រុម​ជួយសង្គ្រោះ​បាន​ស្វែងរក​យ៉ាង​អស់សង្ឃឹម​កាលពី​ថ្ងៃអាទិត្យ ​ស្រប​ពេល​លំនៅឋាន​ជាច្រើន​ខ្នង​បាន​បាក់បែក និង​មនុស្ស​រាប់​សិប​នាក់​នៅតែ​បាត់​ខ្លួន​បន្ទាប់ពី​ភ្លៀង​បំបែក​កំណត់ត្រា ​បាន​បណ្តាល​ឱ្យ​មាន​ទឹកជំនន់​ហក់​ឡើង​ខ្ពស់​នៅ​ទូទាំង​រដ្ឋ Tennessee ភាគ​កណ្ដាល​។​

ចំណែក​ឯ​ទីប្រជុំជន​នៅ​ទូទាំង​រដ្ឋ New Jersey បាន​រាយការណ៍​ថា​ មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ​និង​ទឹកជំនន់​តាម​ដង​ផ្លូវ​កាលពី​ថ្ងៃអាទិត្យ ខណៈ​ព្យុះ​ត្រូ​ពិ​ក Henri បាន​បោកបក់​ទៅកាន់​ភាគ​ឦសាន​សហរដ្ឋអាមេរិក​។​ ទឹកជំនន់​កាលពី​ថ្ងៃ​សៅរ៍​ នៅ​តំបន់​ជនបទ​មួយចំនួន​បាន​ជន់​លិច​ផ្លូវថ្នល់ អង់​តែ​ន​ទូរស័ព្ទ និង​ខ្សែ​ទូរស័ព្ទ​ដែល​ធ្វើ​ឱ្យ​គ្រួសារ​មិន​ច្បាស់​ថា ​តើ​មនុស្ស​ជាទី​ស្រ​លាញ់​​របស់​ពួកគេ​រួច​ផុត​ពី​គ្រោះ​ទឹកជំនន់​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ​ឬ​យ៉ាងណា​។ លោកស្រី Kristi Brown អ្នក​សម្រប​សម្រួល​ផ្នែក​ត្រួតពិនិត្យ​សុខភាព​ និង​សុវត្ថិភាព​ជាមួយ​សាលា Humphreys County Schools បាន​​និយាយ​ថា ​បុគ្គលិក​សង្គ្រោះ​គ្រាអាសន្ន​កំពុង​ស្វែងរក​ពី​ផ្ទះ​មួយ​ទៅផ្ទះ​មួយ​។

ក្រុម​អាជ្ញាធរ​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ ពួកគេ​បារម្ភ​ថា​ចំនួន​អ្នក​ស្លាប់​អាច​កើន​ឡើង​ទៀត​។ គិត​មកដល់​ថ្ងៃអាទិត្យ​ម្សិលមិញ ​ទឹកជំនន់​បាន​ស្រកដោយ​បន្សល់ទុក​នូវ​កម្ទេចកំទី​ពី​រថយន្ត អាជីវកម្ម និង​ផ្ទះសម្បែង​ដែល​រង​ការខូចខាត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        258
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        300
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        279

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm