អ៊ីរ៉ង់ ថ្កោលទោសលោកខាងលិច ដែលអនុញ្ញាតឱ្យមានការយាយីលើអ្នកបោះឆ្នោតអ៊ីរ៉ង់ នៅក្រៅប្រទេស

2024/07/02 06:18:18 pm        67

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក ណាសសឺ ខាណានី (Nasser Kanaani) កាលពីថ្ងៃចន្ទ (០១ កក្កដា) បានថ្កោលទោសយ៉ាងខ្លាំងដល់បណ្ដារដ្ឋាភិបាលលោកខាងលិចមួយចំនួន ចំពោះការអនុញ្ញាតឱ្យ «អ្នករំខាន» មួយចំនួនបំភិតបំភ័យ យាយី និងប្រមាថអ្នកបោះឆ្នោតអ៊ីរ៉ង់នៅក្រៅប្រទេស ក្នុងអំឡុងពេលបោះឆ្នោតប្រធានាធិបតីទី១៤ របស់ប្រទេស។

លោកបានធ្វើការលើកឡើងបែបនេះនៅក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីបុគ្គលប្រឆាំងអ៊ីរ៉ង់ជាច្រើននាក់បានយាយីអ្នកបោះឆ្នោតអ៊ីរ៉ង់នៅការិយាល័យបោះឆ្នោតក្នុងរដ្ឋមួយចំនួនដូចជានៅចក្រភពអង់គ្លេស និងអូស្ត្រាលី ដើម្បីរារាំងពួកគេមិនឱ្យបោះឆ្នោតកាលពីថ្ងៃសុក្រ (ម៉ោងនៅទីក្រុងតេអេរ៉ង់) កាលពីសប្ដាហ៍មុន។

លោក ខាណានី បានថ្កោលទោសរដ្ឋាភិបាលលោកខាងលិចមួយចំនួនដែលអះអាងថាខ្លួនជា «ជើងឯកលទ្ធិប្រជាធិបតេយ្យ» ប៉ុន្តែមិនបានចាត់វិធានការផ្លូវច្បាប់ និងការការពារប្រឆាំងនឹងអ្នកដែល «រំលោភបំពានលើសិទ្ធិស្របច្បាប់របស់ពលរដ្ឋអ៊ីរ៉ង់»។ លោកបានជំរុញអាជ្ញាធរលោកខាងលិចទាំងនោះឱ្យផ្តល់ការពន្យល់ និងចាត់វិធានការសមស្របដើម្បីឆ្លើយតបទៅនឹងអាកប្បកិរិយា «ព្រៃផ្សៃ គ្មានភាពស៊ីវិល និងខុសច្បាប់» បែបនេះ។

ការបោះឆ្នោតប្រធានាធិបតីទី១៤ របស់អ៊ីរ៉ង់ ដែលដំបូងឡើយត្រូវធ្វើនៅឆ្នាំ២០២៥ ត្រូវបានកំណត់ពេលឡើងវិញបន្ទាប់ពីការស្លាប់ដែលមិននឹកស្មានដល់របស់លោកអតីតប្រធានាធិបតី អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) ក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃទី១៩ ខែឧសភា។ បន្ទាប់ពីការបោះឆ្នោតជុំទី១ ដែលបានចាប់ផ្តើមកាលពីព្រឹកថ្ងៃសុក្រ និងបានបញ្ចប់នៅពាក់កណ្តាលអធ្រាត្រ ពុំមានបេក្ខជនណាទទួលបានការគាំទ្រលើសពី ៥០ ភាគរយនៃសន្លឹកឆ្នោតសរុបដែលត្រូវការដើម្បីឈ្នះនោះទេ។ ដូច្នេះ ប្រទេសនេះត្រូវបោះឆ្នោតជុំទី២ ដែលគ្រោងធ្វើនៅថ្ងៃទី០៥ ខែកក្កដា រវាងគូប្រជែងនាំមុខប្រកៀកប្រកិតគ្នាពីររូប៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        16
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        82
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        80

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm