ក្រុមអ្នកដឹកជញ្ជូនមហាអនុតំបន់មេគង្គបន្តសិក្សាបែបបទជំរុញការដឹកទំនិញតាមផ្លូវគោកកម្ពុជា-ចិន

2024/07/02 06:21:28 pm        445

ក្រោយក្បួនរថយន្តដឹកទំនិញធុនធំ៧គ្រឿង បានបើកកិច្ចសិក្សា ដឹកជញ្ជូនទំនិញ តាមផ្លូវ​គោគ​សាកល្បង ពីទីក្រុងគួនមិញ ប្រទេសចិនចូលមកដល់រាជធានីភ្នំពេញ ប្រទេស​កម្ពុជា​បាន​ជោគ​ជ័យកា​លពីពេលថ្មីៗនេះ ក្រុមហ៊ុនភស្តុភាកម្មបានបន្តសិក្សាទីផ្សារ និងបែបបទ​ការងារ​មួយ​ចំនួន​ទៀត​ដើម្បី​ជំរុញការដឹកទំនិញតាមផ្លូវគោក ពីក្រុងគួនមិញប្រទេសចិន ឆ្លងកាត់តាម​បណ្តា​ប្រទេស​មហា​អនុតំបន់មេគង្គមករាជធានីភ្នំពេញនានៅថ្ងៃខាងមុខ។

ឧកញ៉ាបណ្ឌិត ស៊ុន ចន្ធី ក្នុងនាម ក្រុមប្រឹក្សាភិបាលសមាគមភស្តុភាកម្មកម្ពុជា ថ្លែងប្រាប់ BTV នៅ​ថ្ងៃ​ទី២ ខែកក្កដានេះថា នៅក្នុងដំណើរការសាកល្បងបើកបររថយន្តដឹកទំនិញធុនធំ ដែល​មាន​ផ្ទុក​ទំនិញ​ដូចជា បន្លែស្រស់ សម្ភារការិយាល័យ គ្រឿងសង្ហារិម និងទំនិញផ្សេងៗទៀតនេះ ពី​ក្រុង​គួន​មិញ មកដល់រាជធានីភ្នំពេញនេះ គឺជាកិច្ចការដ៏ល្អ ដែលក្រុមការភស្តុភាកម្ម អ្នក​ជញ្ជូន​ទំនិញ ជំរុញឲ្យមាន ខណៈទំនិញខ្លះ គឺតម្រូវឲ្យដឹកតែតាមផ្លូវគោក មិនអាចដឹកតាមផ្លូវទឹក និង​ផ្លូវ​អាកាស​បាន ហើយការសាកល្បងដឹកជញ្ជូនទំនិញតាមផ្លូវគោកនេះ គឺក៏ចង់ដឹងថា តើ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវមួយណា មានភាពចំណិញជាង។

ឧកញ៉ា បណ្ឌិត ស៊ិន ចន្ធី ថ្លែងថា ក្រោយការសិក្សាពីក្រុមប្រតិភូភស្តុភាកម្ម និង​ប្រតិបត្តិការ​ដឹក​ជញ្ជូន​នានា​បណ្តាប្រទេសសមាជិកមហាអនុតំបន់មេគង្គ ឯកភាពគ្នាថា រួមគ្នាបន្តការសិក្សាទីផ្សារ ការសិក្សាអំពីតម្លៃដឹកជញ្ជូន ការរៀបចំផ្លូវដឹកជញ្ជូន និងការសិក្សាការធ្វើបែបបទឆ្លងដែនទំនិញ តាម​ច្រកព្រំដែនជាដើម ហើយនៅពេលការងារសិក្សានេះបានជោគជ័យ គឺក្រុម​ការងារ​អ្នក​ដឹក​ជញ្ជូនចិន កម្ពុជា និងបណ្តា​ប្រទេស​សមាជិក​មហា​អនុតំបន់​មេគង្គ​នឹង​បើក​ដំណើរ​ការ​ពង្រីក​ការ​ដឹក​ជញ្ជូនទំនិញតាមផ្លូវគោកពីទីក្រុងគួនមិញ ប្រទេសចិន កាត់ ប្រទេស ឡាវ ថៃ ចូលមករាជ​ធានី​ភ្នំពេញ ប្រទេសកម្ពុជា លើចម្ងាយផ្លូវប្រវែង ២៥០០គ.មនេះ ដែលត្រូវចំណាយពេល៥យប់ ៦​ថ្ងៃនេះ។

ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន​គណៈកម្មាធិការ​ជាតិ សម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ ថ្លែងជំរុញការគាំទ្រឲ្យ​មាន​ការ​ពង្រីក​ការ​ដឹក​ជញ្ជូនទំនិញតាមផ្លូវគោក ពីប្រទេសចិន កាត់បណ្តាប្រទេស​មហា​អនុតំបន់​មេគង្គ​មក​ដល់​កម្ពុជា​នេះ គឺអាចបង្កើនការប្រកួតប្រជែងមាប្រសិទ្ធភាព និងនាំមកនូវ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ដល់​ម្ចាស់​អាជីវកម្ម និងអ្នកប្រើប្រាស់សេវាដឹកទំនិញ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        29
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        237
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        226

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm