ព្រះចៅអធិការវត្តក្នុងក្រុងកំពង់ឆ្នាំង បានរៀបចំស្គរ ជួង និងកាំជ្រួច ត្រៀម​អបអរសាទរ​គាំទ្រ​ថ្ងៃបើកការដ្ឋាន «ព្រែកជីកហ្វូណនតេជោ»

2024/07/02 06:30:49 pm        228

នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ ព្រះចៅអធិការវត្ត ពុទ្ធបរិស័ទ​ចំណុះជើង​វត្ត​ក្នុង​ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានរួមគ្នាប្រកាសគាំទ្រ និងបានរៀបចំស្គរ ជួង កាំជ្រួច ដើម្បីត្រៀម​អបអរ​សាទរ​ថ្ងៃបើកការដ្ឋាន «ព្រែកជីកហ្វូណនតេជោ» ដែលពួកគាត់មើលឃើញយ៉ាងច្បាស់ថា គម្រោងព្រែកជីកនេះនឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់សង្គមជាតិ សេដ្ឋកិច្ច​របស់​ប្រជាជន និងប្រទេសកម្ពុជាទាំងមូល។

ព្រះចៅអធិការវត្ត ពុទ្ធបរិស័តចំណុះជើងវត្តក្នុងក្រុងកំពង់ឆ្នាំង បានបន្តថា៖ ព្រះចៅអធិការវត្ត ពុទ្ធ​បរិស័ទ​ចំណុះជើងវត្តក្នុងក្រុងកំពង់ឆ្នាំង បានរៀបចំរួចជាស្រេចនូវស្គរ ជួង កាំជ្រួច ដើម្បី​អបអរ​សាទរ​ថ្ងៃបើកការដ្ឋានជីកព្រែកហ្វូណនតេជោ ហើយព្រះសង្ឃគ្រប់អង្គ និងប្រជាពលរដ្ឋ សែន​សប្បាយចិត្តខ្លាំងដែលដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា បានសម្រេចបំណងប្រាថ្នាដ៏ធំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានរដ្ឋសភា និង​គោល​បំណង​ប្រជាពលរដ្ឋបែបនេះ។ ការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ជាព្រែកជីក​ប្រវត្តិសាស្ត្រ​ លើកទី១ នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយ​បច្ចុប្បន្ន​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​បន្ត​ស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណន-តេជោ​នេះ​ឲ្យ​សម្រេច​បាន​នា​ពេល​ខាង​មុខ ហើយគម្រោងបើកការដ្ឋានសាងសង់នឹងចាប់ផ្តើមនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ​២០២៤​ខាង​មុខ​នេះ​។

ព្រះចៅអធិការវត្ត ពុទ្ធបរិស័តចំណុះជើងវត្តក្នុងក្រុងកំពង់ឆ្នាំង បាន​បង្ហា​ញ​ការ​ជឿជាក់​ចំពោះ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាលចាប់តាំងពីអាណត្តិមុនៗក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងអាណត្តិទី៧នេះក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី និងធ្វើឱ្យគម្រោងព្រែកជីក ហ្វូណនតេជោ នេះក្លាយ​ជា​ផល​ប្រយោជន៍​ជា​ប្រវត្តិសាស្រ្ដសម្រាប់ប្រជាជន និងប្រទេសកម្ពុជាបន្ថែមទៀត ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        201
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        181
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm