អភិបាលខណ្ឌ៧មករា ជំរុញដល់មន្រ្តីក្រោមឱវាទបន្តពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន

2024/07/02 06:43:25 pm        129

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានប្រជុំបន្តដាក់ផែនការ ដល់មន្ត្រីក្រោម​ឱវាទ​ជំនាញ​ពាក់ព័ន្ធ ពង្រឹង និងត្រួតពិនិត្យ ការងារសេវាសាធារណៈ សន្តិសុខសុវត្ថិភាព​បរិស្ថាន​អនាម័យ​សណ្ដាប់​ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបន្ថែមឲ្យបានដាច់ខាត។

កិច្ចប្រជុំបានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​៧មករា និងមានការចូលរួមពីលោកអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោក​មេ​បញ្ជា​ការរងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ គណៈនាយករដ្ឋបាល លោក-លោកស្រីប្រធាន អនុ​ប្រធានការិយាល័យទាំង១១ លោក-លោកស្រីចៅសង្កាត់ទាំង០៨ លោកនាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទាំង០៨ និងមន្រ្តីពាក់ព័ន្ធ។

នៅក្នុងកិច្ចប្រជុំនេះដែរលោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានមានប្រសាសន៍ថា សូមឲ្យ​មន្ត្រី​ជំនាញពាក់ព័ន្ធបន្តរឹតបន្តឹង ពង្រឹង និងត្រួតពិនិត្យការងារសេវាសាធារណៈ សន្តិសុខ​សណ្តាប់​​ធ្នាប់​សាធារណៈ ការបង្ការ បង្រ្កាបល្បែងស៊ីសង នឹងការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រឿង​ញៀន​, ចំពោះក្មេងទំនើង គណៈបញ្ជាការឯកភាព ត្រូវតែបន្តបង្ក្រាបឲ្យខ្លាំងក្លា ដើម្បីធ្វើ​យ៉ាង​ណា​ឲ្យភូមិសង្កាត់មានសុវត្ថិភាព បង្កភាព​កក់​ក្តៅដ​ល់​ប្រជាពលរដ្ឋ​ស្រប​​តាម​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់​រប​ស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោកអភិបាល បានសង្កត់ធ្ងន់ថា ចំពោះល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសប្រភេទ ល្បែង​ឡូតូ​តូច​ធំ ត្រូវតែលប់បំបាត់ មិនត្រូវឲ្យមាននៅក្នុងមូលដ្ឋានរបស់ខ្លួនដាច់ខាត តាមរយៈ​ការ​ពង្រឹង​ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃឲ្យបានខ្លាំង ដើម្បីឈានទៅលប់បំបាត់ឲ្យអស់។

លោកអភិបាលបានបញ្ជាក់បន្ថែមថា បញ្ហាក្មេងទំនើងនៅក្នុងមូលដ្ឋាន ជាហេតុបង្ក​ឲ្យ​មាន​ភាព​អសន្តិសុខ ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ដូច្នេះសូម​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច​ត្រូវ​មាន​ការ​ល្បាត​ពួន​ស្ទាក់២៤ម៉ោងលើ២៤ ម៉ោង នៅតំបន់ស្មុគស្មាញ ក្នុងមូលដ្ឋាន ដើម្បីរក្សាសន្តិ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និងទទួលសេចក្ដី​រាយ​ការណ៍​ពី​ប្រជាពលរដ្ឋ​កម្លាំង​ចេញ​ជួយ​អន្ត​រាគមន៍បានទាន់ពេលវេលា៕ អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        77
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        121
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm