ប្រធានាធិបតីថ្មីប្រទេសប៉ាណាម៉ា ប្តេជ្ញាបង្រ្កាបការធ្វើអន្តោប្រវេសន៍ ដោយមានជំនួយពីទីក្រុងវ៉ាស៊ីនតោន

2024/07/02 06:43:37 pm        96

ប្រធានាធិបតីថ្មី របស់ប្រទេសប៉ាណាម៉ា លោក ចូសេ រ៉ូល មូលីណូ(Jose Raul Mulino) បានចូលកាន់តំណែងកាលពីថ្ងៃចន្ទ ទី១ ខែកក្កដា ដោយបានសន្យាថានឹងទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ដោយរដ្ឋាភិបាលរបស់លោកបានចុះហត្ថលេខាភ្លាមៗលើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ដើម្បីបង្ក្រាបការធ្វើអន្តោប្រវេសន៍ តាមរយៈច្រកឆ្លងកាត់ព្រៃ Darien Gap ដ៏គ្រោះថ្នាក់។

នៅក្នុងសុន្ទរកថាលើកដំបូងរបស់លោកជាប្រធានាធិបតី លោក Mulino អាយុ៦៥ឆ្នាំ បានសន្យាថានឹងស្វែងរកជំនួយអន្តរជាតិ ដើម្បីរិះរកដំណោះស្រាយ ជាអ្វីដែលលោកបាននិយាយថាជា «វិបត្តិមនុស្សធម៌ និងបរិស្ថាន»។

កាលពីឆ្នាំមុន ជនអន្តោប្រវេសន៍ចំនួន ៥២៩.០០០នាក់ជាកំណត់ត្រាមួយខ្ពស់ បានប្រឈមជីវិតដ៏គ្រោះថ្នាក់ជាញឹកញាប់ នៅក្នុងដៃរបស់អ្នករត់ពន្ធមនុស្ស ដើម្បីឆ្លងកាត់ព្រៃ Darien Gap ជាព្រៃក្រាស់នៅព្រំដែនប្រទេសប៉ាណាម៉ា ជាមួយប្រទេសកូឡុំប៊ី។

រដ្ឋាភិបាលរបស់ប្រទេសប៉ាណាម៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រដ្ឋមន្ត្រីការបរទេសថ្មីរបស់ លោក Mulino បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បី អនុញ្ញាតឱ្យមានការបិទមិនឲ្យជនអន្តោប្រវេសន៍ខុសច្បាប់ឆ្លងកាត់តាមរយៈព្រៃ Darien។

នៅក្នុងកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីសន្តិសុខមហាផ្ទៃសហរដ្ឋអាមេរិក លោក អាឡិចចានដ្រូ ម៉ាយ៉កាស(Alejandro Mayorkas) ជាអ្នកបានមកចូលរួមក្នុងពិធីឡើងកាន់តំណែងរបស់ លោកMulino និយាយថា សហរដ្ឋអាមេរិកបានព្រមព្រៀង ផ្តល់ការចំណាយលើការធ្វើមាតុភូមិនិវត្តន៍ជនអន្តោប្រវេសន៍ ដែលចូលមកប្រទេសប៉ាណាម៉ា ដោយខុសច្បាប់។

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        11
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        27
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm