ពលករចូលតាមច្រកបន្ទាយមានជ័យ ប្រចាំថៃ្ង៤០០ទៅ៥០០នាក់ និងមាន១០ភាគរយ រកឃើញវិជ្ជមាន

2021/08/23 06:17:40 pm        661

ភ្នំពេញ៖ ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ តាមច្រកនានាជាប់ខេត្តបន្ទាយមានជ័យ ជាប្រចាំថ្ងៃនៅតែបន្តមាន ក្នុងរង្វង់ចាប់ពី៤០០ទៅ៥០០នាក់ ហើយត្រូវបានមន្ត្រីសុខាភិបាលខេត្ត ធ្វើសំណាកតាមរយៈឧបករណ៍តេស្តរហ័ស ដើម្បីរកវីរុសកូវីដ១៩ ជាលទ្ធផលមានប្រមាណ ១០ភាគរយ នៃពលករទាំងនោះ មានវិជ្ជមានកូវីដ១៩ ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ចាប់តាំងពីមានការបើក​ព្រំដែន​ជាមួយប្រទេសថៃ ក្នុងការឲ្យពលករខ្មែរត្រឡប់មកស្រុកកំណើតវិញ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ មានពលករខ្មែរចូលតាមច្រកខេត្តបន្ទាយមានជ័យ នៅតែមានចំនួនច្រើន និង​មាន១០ភាគរយ នៃពលករទាំងអស់នោះ វិជ្ជមានកូវីដ១៩ ហើយត្រូវបញ្ជូនទៅសម្រាកព្យាបាល តាមមណ្ឌលនានា ដែលមាននៅក្នុងខេត្តសរុបចំនួនជិត ២០កន្លែង ។

ឯកឧត្តម បានបន្តថា ដោយកំណើនមកជាបន្តបន្ទាប់នេះ អាជ្ញាធរខេត្តបានរៀបចំមណ្ឌល​ចត្តាឡីស័ក នៅក្នុងក្រុងសិរីសោភ័ណ និងតាមបណ្ដាស្រុកមួយចំនួន រហូតដល់ចំនួន ២២កន្លែង និងបច្ចុប្បន្នមានអ្នកកំពុងធ្វើចត្តាឡីស័ក តាមមណ្ឌលនានាចំនួន ៦ ៦២៧នាក់ ។

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា ទន្ទឹមនឹងការរកឃើញអ្នកវិជ្ជមានកូវីដ១៩ អាជ្ញាធរ និងមន្ត្រី​សុខាភិបាល​ខេត្ត បាននិងកំពុងពន្លឿនក្នុងការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ដោយ​រហូតមកដល់ពេលនេះ អ្នកមានអាយុចាប់ពី ១៨ឆ្នាំឡើង ចាក់បានជាង ៣០ម៉ឺននាក់ និងនៅថ្ងៃទី២៣ ខែសីហានេះ ចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ ចាប់ពី​អាយុ១២ឆ្នាំ ទៅដល់ក្រោម១៨ឆ្នាំ ដែលគម្រោងត្រូវចាក់ចំនួន ១០៩ ០០០នាក់ នៅមណ្ឌលសុខភាពក្នុងខេត្តចំនួន ៦៨ទីតាំង ។

ឯកឧត្តម អ៊ុ រាត្រី បញ្ជាក់ថា ពុំមានករណីយុវជននៅមណ្ឌលបន្សាប់គ្រឿងញៀន រត់ចេញពី​មណ្ឌល​នោះ គឺគ្រាន់តែពួកគេពេលដឹងថា ​មានករណីវិជ្ជមានកូវីដ១៩ ហើយនោះ ចង់ស្វែងរក​ទីតាំង​ព្យាបាល ប៉ុន្តែបច្ចុប្បន្នអាជ្ញាធរបាន​សម្រួល​ឲ្យពួកគេ បានទៅមណ្ឌលព្យាបាលខាងក្រៅចំនួន ១៥០នាក់ និងក្រៅពីនោះព្យាបាលនៅក្នុងមណ្ឌលបន្សាប់គ្រឿងញៀន ។

កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរខេត្តបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៨២នាក់ និងជាសះស្បើយចំនួន ១៦៨នាក់ ។ រហូតមកដល់ពេលនេះ នៅខេត្តបន្ទាយមានជ័យ ក្រសួង​សុខាភិបាល​បានរកឃើញអ្នកវិជ្ជមានវីរុសបំប្លែងថ្មីដែលតា​ (Delta) ចំនួន១៤៦នាក់ និង​សរុប​នៅទូទាំងប្រទេសកម្ពុជា គឺបានរកឃើញអ្នកវិជ្ជមានវីរុសនេះ ចំនួន៩៩៩នាក់ ប៉ះពាល់លើរាជធានី និងខេត្តសរុបចំនួន២៣ លើកលែងខេត្តកែប និងខេត្តក្រចេះ ៕

អត្ថបទ បាន សុខរិទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm