បណ្ដាអ្នកនយោបាយ៖ ការបង្កើតរដ្ឋាភិបាលនិរទេសជាអំពើផ្ទុយពីច្បាប់ និងប្រព័ន្ធ​លទ្ធិប្រជាធិបតេយ្យ

2024/07/02 06:53:58 pm        312

ក្រុមអ្នកនយោបាយបានលើកឡើងថា ការបង្កើតរដ្ឋាភិបាលនិរទេសជាអំពើផ្ទុយពីច្បាប់ និងប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ។ ថ្លែងប្រាប់ BTV នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ មាន​មេដឹកនាំ​គណបក្ស​នយោបាយ​ដែល​មាន​សកម្មភាព​យ៉ាង​សកម្មនៅកម្ពុជា បានបន្តនាំគ្នា​ប្រតិក​ម្ម​លើ​ការ​ប្រកាស​របស់​ក្រុម​អ្នក​នយោបាយ​និរទេស​អំពី​ផែនការបង្កើតរដ្ឋាភិបាលនៅបរទេស និងបានប្រឆាំង​ដាច់​ខាត​ចំពោះ​ផែនការ​ជ្រុល​និយម​ដែល​មានចេតនាបំផ្លាញជាតិ និងសង្គមកម្ពុជា។

លោក កាន់ វីរៈ ប្រធានគណបក្សអំណាចពលរដ្ឋ លើកឡើងថា កម្ពុជាមានសុខសន្តិភាព និង​ការ​អភិវឌ្ឍពេញលេញដូចពេលបច្ចុប្បន្ន ដូច្នេះកម្ពុជា​មិន​មាន​ភាព​ចាំបាច់​ទៅ​បង្កើត​រដ្ឋាភិបាល​បន្ថែម​នោះ​ទេ ពោលការបង្កើតរដ្ឋាភិបាលរបស់ពួកគេមានគោលដៅតែមួយគត់ គឺចង់បំផ្លិច​បំផ្លាញ​ជាតិ​តែ​ប៉ុណ្ណោះ។​

ជាមួយគ្នាលោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ លើកឡើងដែរថា ការ​បង្កើត​រដ្ឋាភិបាល​និរទេស គឺជាអំពើផ្ទុយពីច្បាប់ ក៏ដូចជាប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ។ ប្រធាន​គណបក្ស​រូប​នេះ បានប្រឆាំងដាច់ខាតទោះការបង្កើតនោះក្នុងរូបភាពជារដ្ឋាភិបាលក្រៅប្រទេស ឬបង្កើត​ក្រុម​ប្រឆាំង​ក្នុងប្រទេសក្តីសុទ្ធតែជាចេតនាឈានទៅផ្តួលរំលំរាជរដ្ឋាភិបាល។

លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានអំពាវនាវដល់ប្រជាពលរដ្ឋ និង​អ្នក​នយោបាយទាំងអស់ចូលរួមទប់ស្កាត់ចំពោះផែនការបង្កើតរដ្ឋាភិបាលនិរទេស ជាពិសេស​លោក​បាន​ស្នើ​ក្រសួង​មហាផ្ទៃ​រៀបចំ​បង្កើត​ច្បាប់​ការពារ​មិនឱ្យ​គណបក្ស​នយោបាយ​ក្នុង​ប្រទេស​មាន​ទំនាក់ទំនងជាមួយក្រុមអ្នក​នយោបាយ​នៅ​ក្រៅប្រទេស​ដែល​ជាឈ្នាន់​សម្រាប់​ជាន់​ពន្លិច​ការ​កសាង​ប្រទេស និងការអភិវឌ្ឍន៍សង្គមជាតិ។

សូមជម្រាបថា ក្នុងឱកាសអញ្ជើញខួបលើកទី៧៣នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា សម្ដេច​តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា គណបក្សណាក៏ដោយ អ្នក​ណាក៏ដោយ ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលបង្កើតនៅឯបរទេស ប្រសិនបើ​កើត​ឡើង​នា​ពេលខាងមុខ តាមការគ្រោងទុកនោះ គឺត្រូវតែកម្ចាត់ចោល និងរំសាយ​ចោល​ភ្លាម​នូវ​អង្គការ​ចាត់​តាំងបក្សដែលនៅក្នុងប្រទេស ព្រោះនេះជា​ចលនា​ជ្រុល​និយម​ដែល​គ្រោះ​ថ្នាក់​បំផុត​ដល់​ជាតិ។ បន្ថែមលើសពីនេះជុំវិញផែនការបង្កើតរដ្ឋាភិបាលនៅឯបរទេសនោះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ធ្វើ​ការ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​វិសោធនកម្ម​លើ​ច្បាប់​ស្តីពី​ការ​បង្កើតគណបក្សនយោបាយ និងច្បាប់ពាក់ព័ន្ធផងដែរ៕ អត្ថបទ សេក ឧត្តម 


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm