លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ទោះបីជាយុទ្ធនាការត្រូវបិទបញ្ចប់ តែមូលនិធិ​គន្ធបុប្ផាកម្ពុជា​នៅតែបន្តបេសកកម្មកៀរគរការបរិច្ចាគជាប្រចាំ ដើម្បីកុមារកម្ពុជា

2024/07/02 07:11:36 pm        145

ក្រោមគំនិតផ្តួចផ្តើមរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធាន​កិត្តិយស នៃ​មូល​និធិ​គន្ធបុប្ផាកម្ពុជា គិតក្នុងរយៈពេល១ខែមិថុនា នៃយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” មាន​ការ​ចូលរួមគាំទ្រចំនួនប្រមាណ២៤ម៉ឺននាក់ ជាមួយនឹងថវិកា​បរិច្ចាគ​សរុប​សមមូល​ជា​ប្រាក់​ដុល្លារ​អាម៉េរិក​ចំនួនជាង ៣,៣លានដុល្លារ។

តាមរយៈសេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ លោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ទោះបីជាយុទ្ធ​នាការ​ត្រូវ​បិទ​បញ្ចប់នៅពេលនេះមែនតែមូលនិធិគន្ធបុប្ផាកម្ពុជា នៅតែបន្តបេសកកម្ម​កៀរ​គរ​ការ​បរិច្ចាគ​ជាប្រចាំ ព្រោះថាមន្ទីរពេទ្យគន្ធបុប្ផា ត្រូវការថវិកាចំណាយចំនួនប្រមាណ ១២ម៉ឺនដុល្លារ ក្នុង​មួយថ្ងៃៗ ឬស្មើនឹងប្រមាណ ៤៣លានដុល្លារ ក្នុងមួយឆ្នាំៗ ដើម្បីរក្សា​និរន្តរភាព​នៃ​កិច្ច​ដំណើរ​ការ​ក្នុង បេសកកម្មផ្តល់ការពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ ព្រមទាំងស្ត្រី​មាន​ផ្ទៃ​ពោះ​រាប់​លាន​ករណី ក្នុងមួយឆ្នាំៗ ប្រកបដោយគុណភាព ឥតគិតថ្លៃ និងមិនមានការរើសអើង។

ប្រជាពលរដ្ឋរស់នៅតំបន់ផ្សេងៗគ្នា ដែលកំពុងរងចាំទទួលសេវាពិនិត្យព្យាបាលកូន និងចៅៗ នៅ​មន្ទីរ​ពេទ្យកុមារ គន្ធបុប្ជា បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងសម្តែងកា​រ​អរគុណ​ជូន​ចំពោះ​សប្បុរស​ជននានា ទាំងទីជិត ទីឆ្ងាយ និងនៅក្រៅប្រទេសផងដែរ ដែលបានរួមគ្នាជួយដល់ក្មេងៗ ជា​ពិសេស​គឺជួយដល់ជនខ្វះខាត និងទីទាល់ ដែលគ្មានលទ្ធភាព​ក្នុង​ការ​ព្យាបាល​កូន​នៅ​ពេល​មាន​បញ្ហា​សុខភាព។

មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានស្ថាបនិក និងសម្តេចធិបតី ហ៊ុន ម៉ាណែត និង​លោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយស បានរៀបចំយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” នេះឡើង ក្នុងគោលបំណងពីរសំខាន់ៗ គឺ៖ ១. ដើម្បី​ចូល​រួម​អបអរ​សាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និង២.ដើម្បីរំលឹក និងបំផុស ចលនា​កៀរគរ​ការ​បរិច្ចាគ​ក្នុង​ស្មារតី​ “ខ្មែរជួយខ្មែរ” ទោះតិចក្តី ឬច្រើនក្តី ពីសំណាក់សប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដើម្បី​រួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការផ្តល់ក្តីសង្ឃឹម និងភាពញញឹមដល់ទារក និង​កុមារ​នៅ​កម្ពុជា។

មូល​និធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវដល់សប្បុរសជននានា ទាំងនៅក្នុងស្រុក និងនៅប្រទេស សូម​បន្ត​នូវទឹកចិត្តសប្បុរស និងវប្បធម៌ចែករំលែកដ៏ថ្លៃថ្លានេះ រួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុង​ការនាំមកនូវក្តីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា ទោះតិចក្តី ច្រើនក្តី ដើម្បី​រក្សា​និរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅ​ខេត្ត​សៀមរា​ប​៕ អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        115
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        222
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        210

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm