៦ខែ អាជ្ញាធររឹបអូសគ្រឿងញៀនជាង៥តោន និងឃាត់ខ្លួនមនុស្សជាង ១ម៉ឺននាក់ កំណត់ត្រាកើនជាងឆ្នាំមុន

2024/07/02 07:35:02 pm        179

នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន​ថ្លែង​ថា ក្នុងរយៈពេល៦ខែ (មួយឆមាស) គឺចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០២៤​ កម្លាំងសមត្ថកិច្ច​បានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួនជាង ៤ ៧០០ករណី រឹបអូស​គ្រឿង​ញៀន​ជាង ៥តោន និងឃាត់ខ្លួនមនុស្សជាង ១ម៉ឺននាក់ ដែលចំនួននេះ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នាក្នុងឆ្នាំ២០២៣ គឺមានការកើនឡើង ។

ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វីរិទ្ធ មានប្រសាសន៍ថា ការបង្ក្រាបបានមានការកើនឡើងនេះ គឺ​ដោយសារការខិតខំបន្ថែមទៀត របស់សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការបង្ក្រាបនៅទូទាំងប្រទេស ជាមួ​យ​នឹងយុទ្ធនាការអប់រំផ្សព្វផ្សាយ ពីបញ្ហាគ្រឿងញៀន នៅតាមមូលដ្ឋាននានា ។

ឯកឧត្តមបានបន្តថា ការបង្ក្រាបបទល្មើសគ្រឿងញៀន គឺពុំមានការលំបាកនោះទេ ប៉ុន្តែ​មាន​ការ​ប្រឈម​នឹង​បញ្ហាមួយចំនួន ដែលកំពុងដោះស្រាយ តែសមត្ថកិច្ច គឺមានភាពមោះ​មុត​អង់អាច​ក្លាហាន និងការស្ទុះស្ទារកាន់តែសកម្មជាងមុន ព្រោះរាជរដ្ឋាភិបាលបានដាក់ចេញ នូវយុទ្ធនាការ​បន្ថែម ជាមួយនេះ បទល្មើសគ្រឿងញៀនជាច្រើន ក៏ពាក់ព័ន្ធនឹងមុខសញ្ញាក្មេងទំនើង ដែល​សមត្ថកិច្ច​បង្ក្រាបបានផងដែរ ។

នាយកឧត្តមសេនីយ៍ មាស វីរិទ្ធ បានបន្ថែមថា ជាមួយនឹងការអនុវត្តផ្នែកច្បាប់ គឺបង្ក្រាប​ករណី​ជួញ​ដូរ ចែកចាយ ការកែច្នៃ និងរក្សាទុកជាដើមនោះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន​បង្កើតនូវ App (No Drug) ដែលប្រជាពលរដ្ឋដោនឡូត អាចផ្ញើសារ​សំណូមពរ​ក្នុង​ការ​ជួយ​បង្ក្រាប​ករណីគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ពួកគាត់ ខណៈសំណូមពរ​ប្រមាណ​ជាង​ពាក់​កណ្ដាល គឺបានដោះស្រាយរួចរាល់ ។

គួរបញ្ជាក់ថា ការបង្កើតនូវ App ឈ្មោះ No Drug បានធ្វើឲ្យប្រជាពលរដ្ឋមានការពេញចិត្ត និង​ជឿជា​ក់ថា អែបនេះ នឹងជួយបានច្រើនក្នុងការលុបបំបាត់បញ្ហាគ្រឿងញៀន នៅក្នុង​ប្រទេស​កម្ពុជា ខណៈដែលមានអ្នកបានដោនយកប្រើប្រាស់ និងមើលព័ត៌មានប្រមាណជាង ២ម៉ឺន​នាក់​មក​ហើយ ជាមួយនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជា​យ៉ាង​ម៉ឺង​មាត់ និងដាច់ណាត់ ចំពោះការបង្ក្រាប ទប់ស្កាត់ករណីក្មេងទំនើង និងបទល្មើសផ្សេងៗ មិន​ឲ្យ​មាន​ការ​ដកដៃនោះដែរ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm