សម្ព័ន្ធសហជីពជាតិដាក់ពាក្យប្តឹងទៅក្រសួងមហាផ្ទៃពិនិត្យលើរបាយការណ៍សង់ត្រាល់ដែលធ្វើឱ្យខូចឈ្មោះប្រទេសជាតិ

2024/07/02 08:06:36 pm        110

សម្ព័ន្ធសហជីពជាតិ បានដាក់ពាក្យប្តឹងទៅក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២ ខែកក្កដានេះ ដើម្បី​ស្នើ​សុំ​អន្តរាគមន៍ពិនិត្យមើលភាពមិនប្រក្រតី នៃរបាយការណ៍សង់ត្រាល់ ដែលធ្វើឱ្យអង្គការវិជ្ជាជីវៈ បែក​បាក់ ប្រកាន់បក្ខពួក រើសអើង និងញុះញង់ធ្វើឲ្យប៉ះពាល់ ដល់ការងារ​របស់​កម្មករ​និយោជិត​ទូទាំង​ប្រទេស និងភាពស្អាតស្អំរបស់ប្រទេសជាតិ។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានឱ្យដឹងថា តំណាងកម្មករ​នៅ​ទូទាំង​ប្រទេស​កើត​ទុក្ខ​មិន​សុខចិត្តចំពោះរបាយការណ៍របស់ មជ្ឈមណ្ឌល សម្ព័ន្ធភាពការងារ និងសិទ្ធិ​មនុស្ស​ហៅ​ថា សង់ត្រាល់ ដែលមិនមានប្រភព នឹងភស្តុតាង ច្បាស់លាស់ ប្រឌិត បំភ្លៃ គ្មានការ​ស្រាវ​ជ្រាវ​បែប​វិទ្យា​សាស្ត្រ។ ហើយមន្ត្រីដឹកនាំអង្គការនេះអះអាងថាជា របាយការណ៍ ស្រមោល ប៉ុន្តែ ធ្វើការ​បែង​ចែក​ពណ៌​សម្បុរសហជីព ដែលមានចរិកលក្ខណៈ ញុះញង់ឲ្យមានការរើសអើងគ្នា។

លោកថា របាយការណ៍សង់ត្រាល់ស្រង់សម្តី តែតំណាងសហជីព១០ ក្នុងចំណោមរោងចក្រ១៤ ដែល​និយាយអវិជ្ជមានពីសិទ្ធិសេរីភាពដោយបំប៉ោងការពិត ថា ពួកគេជួបប្រទះការបំភិតបំភ័យ គំរាម​កំហែង ការយាយី និងការដាក់ក្នុងបញ្ជីខ្មៅ តែអង្គការនេះមិនបង្ហាញភស្តុតាងច្បាស់លាស់ ហើយ​បែរ​ជាយកភាពអវិជ្ជមាននោះទៅវាយតម្លៃទាំងមូលលើប្រទេសកម្ពុជា ថាសិទ្ធិសេរីភាព​សហជីព​ត្រូវ​បានរិតត្បិតទៅវិញ។

លោក ហ្វា សាលី លើកឡើងថា ក្នុងចំណុចទី៩ នៃរបាយការណ៍សង់ត្រាល់ បានលាបពណ៌​សហជីព បំផ្លាញមុខមាត់ប្រទេសជាតិ តាមរយៈ ប្រើពាក្យសហជីពពណ៌លឿង រារាំង​ដល់​សហជីព​ឯករាជ្យ មិនឲ្យសហការបានពេញលេញ។ ក្នុងន័យនេះ អង្គការសង់ត្រាល់បាន នឹង​កំពុងធ្វើឲ្យភាពសុខុដុម នៃអង្គការវិជ្ជាជីវៈ សហជីពបែកបាក់ ប្រកាន់បក្សពួក រើសអើងគ្នា និង​ជា​កា​រញុះញង់ ដែលជាទង្វើអសីលធម៌មិនអាច ទទួលយកបាន ។

លោកថ្លែងថា៖«វាគឺជាការញុះញង់ឱ្យមានការរើសអើង រវាងសហជីពនិងសហជីព ដូចច្នេះ​យើង​ទទួល​យក​អត់បានទេ ដែលបែងចែកសហជីពពណ៌លឿង ពណ៌ស ពណ៌ខ្មៅ​អី​ហ្នឹង​គឺ​អត់​អាច​ទេ។ ព្រោះគាត់ជាអង្គការវិជ្ជាជីវៈមួយ ធ្វើការងារត្រូវតែតម្លាភាព»។

 លោកបញ្ជក់បន្ថែមថា មកដល់ពេលនេះការងារជាក់ស្តែងរបស់អង្គការសង់ត្រាល់ ធ្វើតែ​ជា​មួយ​សហព័ន្ធ​សហជីព ដែលស្ថិតក្រោមការបញ្ជារបស់ខ្លួនតែប៉ុណ្ណោះ ហេតុនេះលោក​ទាមទារ​ឱ្យ​អង្គការ​សង់ត្រាល់ និងបណ្តាញរបស់ខ្លួនបង្ហាញភស្តុតាស្រាវជ្រាវវិទ្យាសាស្ត្រ ឱ្យបាន​ច្បាស់​លាស់​បង្ហាញ​សារធាណៈជន ឱ្យបានយល់ដឹង និងឈប់យល់ច្រឡំលើប្រទេសជាតិ។

លោកថ្លែងថា៖«យើងអំពាវនាវឱ្យខាង ស៊ីខៅឌូ ក៏ដូចជា កាទូ របស់លោកស្រីយ៉ាង សុភ័ណ្ឌ និង​លោក​គង់​អាទិត្យ បង្ហាញនូវរបាយការណ៍ ដែលបានដាក់ធ្វើជាមួយនឹងអង្គការសង់ត្រាល់ ហើយ​អ្វី​ដែល​សំខាន់ជាងនេះទៀត ការលាបពណ៌ថាតំណាងសហជីពគាត់ ត្រូវបានគេចុះក្នុងបញ្ជីខ្មៅ នោះ​សូម​បង្ហាញភស្តុតាង»។

បើតាមលោក ហ្វា សាលី សង់ត្រាល់បង្កើតរបាយការណ៍ មិនមានប្រភពច្បាស់លាស់ នឹង​មិន​មាន​ភស្តុ​តាង ជារបាយការណ៍ស្រមោល និងតំណាងឲ្យតែសង់ត្រាល់ និងសហព័ន្ធសហជីពចំនួន២ ហើ​យ​យកចុះផ្សាយបង្កាចបន្ទួចដល់សេរី ភាពសហជីពនៅកម្ពុជាទាំងមូល ដោយ​មិន​មាន​មូល​ដ្ឋាន​បែបនេះ ធ្វើឲ្យសហគមជាតិ អន្តរជាតិ និងអ្នកបញ្ជាទិញ មានការ​យល់​ច្រឡំ​មក​លើ​រាជ​រដ្ឋាភិបាល និងស្ថេរភាពនៅកម្ពុជា ក៏ដូចជាធ្វើឲ្យប៉ះពាល់ដល់បរិយាកាសវិនិយោគ ការងារ​របស់​កម្មករ និយោជិត សហជីព ប៉ះពាល់ដល់ភាពស្អាតស្អំ នឹងសេដ្ឋកិច្ចរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ៕

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        35
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        32
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm