ក្រុមអ្នករិះគន់លោក Trump ប្រមូលផ្ដុំតវ៉ាប្រឆាំងសេចក្ដីសម្រេចអភ័យឯកសិទ្ធិរបស់តុលាការអាមេរិក

2024/07/02 08:29:02 pm        150

ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅមុខតុលាការកំពូលរបស់សហរដ្ឋអាមេរិក ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ (០១ កក្កដា) បន្ទាប់ពីតុលាការនេះបានទទួលស្គាល់ថាលោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) មានអភ័យឯកសិទ្ធិរារាំងការកាត់ទោសចំពោះសកម្មភាពមួយចំនួនដែលបានធ្វើឡើងនៅក្នុងពេលកាន់តំណែង។

អ្នកតវ៉ាម្នាក់ឈ្មោះ លេស្លី ហ្វេឌ័រ (Lesley Feder) បាននិយាយថា «លោក ត្រាំ គឺជាមនុស្សអាក្រក់» ដោយបន្ថែមថាអាមេរិក នឹងមិនទទួលបានការគោរពពីមនុស្សនៅលើពិភពលោកទេ ប្រសិនបើពួកគេឱ្យ «មនុស្សកុហកដ៏ស្មោកគ្រោក» កាន់តំណែង។ អ្នកតវ៉ាម្នាក់ទៀតឈ្មោះ ណូអែល អ៊ីវ៉ានស៍ (Noel Evans) បានប្រាប់សារព័ត៌មានរ៉យទ័រថា «ខ្ញុំគិតថា នេះគឺជាតុលាការពុករលួយខុបខិតគ្នាដល់កម្រិតមួយដែលលោក ត្រាំ នឹងមិនទទួលបានការកាត់ក្តីមុនការបោះឆ្នោត»។

ប្រធានចៅក្រម លោក ចន រ៉ូប៊ឺតស៍ (John Roberts) បានប្រកាសពីសេចក្តីសម្រេចអភ័យឯកសិទ្ធិដ៏សំខាន់នេះក្នុងនាមតំណាងនៃសំឡេងភាគច្រើនរបស់ក្រុមយុត្តិធម៌អភិរក្សនិយម ៦រូបរបស់តុលាការ។ ការសម្រេចនេះបានកើតឡើងនៅក្នុងបណ្តឹងឧទ្ធរណ៍របស់លោក ត្រាំ លើសេចក្តីសម្រេចរបស់តុលាការជាន់ទាប ដែលបដិសេធការទាមទារអភ័យឯកសិទ្ធិរបស់លោក។

លោក ត្រាំ បានអះអាងថាលោកមានអភ័យឯកសិទ្ធិពីការកាត់ទោសដោយសារតែខ្លួនកំពុងបម្រើការជាប្រធានាធិបតី នៅពេលលោកធ្វើសកម្មភាពដែលនាំឱ្យមានការចោទប្រកានោះ។ ប៉ុន្តែរដ្ឋអាជ្ញាពិសេស លោក ជេក ស្មីត (Jack Smith) បានជំទាស់អភ័យឯកសិទ្ធិនោះ ដោយឈរលើគោលការណ៍ដែលថាគ្មាននរណាម្នាក់នៅពីលើច្បាប់នោះទេ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        296
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        339
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        319

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm