លោក Biden៖ ​នឹង​ពិចារណា​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ពួក​តាលីបង់​អាស្រ័យ​លើ​ការ​ប្រព្រឹត្ត​

2021/08/23 06:27:32 pm        332

​អាមេរិក៖ ប្រធានាធិបតី​អាមេរិក​លោក ​Joe Biden​ កាលពី​ថ្ងៃអាទិត្យ​បាន​បដិសេធ​ក្នុង​ការ​ច្រានចោល ​ការ​ដាក់​ទណ្ឌកម្ម​ដែល​អាច​កើតមាន​ប្រឆាំង​ពួក​តា​លី​បង់​ បន្ទាប់ពី​ក្រុម​នេះ​កាន់កាប់​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​សប្តាហ៍​មុន​។ ​លោក​ Biden បាន​និយាយ​ថា​ “វា​អាស្រ័យ​លើ​ការ​ប្រព្រឹត្ត​”​ របស់​ក្រុម​ភេរវ​ករ​ដែល​បាន​ផ្តល់​ការធានា​ជាច្រើន ​បន្ទាប់ពី​ការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល​ជាប់ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​នៅ​កា​ប៊ុល​ដោយ​បង្ខំ​។​

​លោក Biden បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ក្នុង​បន្ទប់ Roosevelt នៅ​ពេល​សួរថា ​តើ​លោក​នឹង​គាំទ្រ​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ប្រឆាំង​ពួក​តា​លី​បង់ ​ក្រោម​លក្ខខ័ណ្ឌ​ជាក់លាក់​ទេ ចម្លើយ​គឺ​មែនហើយ វា​អាស្រ័យ​លើ​ការ​ប្រ​ព្រឹ​ត្ដ​។ លោក Biden ក៏បាន​ជូនដំណឹង​ផង​ដែរ​ថា​ សហរដ្ឋ​អាមេរិក​បាន​ពង្រីក​តំបន់​សុវត្ថិភាព​នៅ​ជុំវិញ​អាកាសយានដ្ឋាន​អន្តរជាតិ​កា​ប៊ុល​ ហើយ​លោក​បាន​បន្ថែម​ថា ​លោក​កំពុង​ពិភាក្សា​ជាមួយ​មន្ត្រី​យោធា​អាមេរិក ​អំពី​លទ្ធភាព​ពង្រីក​បេសកកម្ម​ជម្លៀស​មនុស្ស​ឱ្យ​ហួស​ពី​កាល​បរិច្ឆេទ​កំណត់​ថ្ងៃ​ទី​៣១ ខែ​សីហា​។​

ប្រធានាធិបតី Joe Biden បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ​ល្បឿន​នៃ​ការ​ជម្លៀស​ជនជាតិ​អាមេរិក​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក ​ដែល​មាន​ហានិភ័យ​និង​អ្នក​ផ្សេងទៀត​ចេញពី​អាកាស​យានដ្ឋាន​កា​ប៊ុល​ បាន​កើន​ឡើង​កាលពី​ចុង​សប្តាហ៍​នេះ​ ទោះបីជា​វា​នៅតែ​ងាយ​រងគ្រោះ​ចំពោះ​ការ​គំរាម​កំហែងពី​ក្រុម​ជ្រុលនិយម​រដ្ឋ​អ៊ីស្លាម​ក៏ដោយ​។​ ​ថ្លែង​នៅ​ឯ​សេត​វិមាន​លោក Biden បាន​និយាយ​ថា ​មនុស្ស ១១.០០០​នាក់​ត្រូវ​បាន​ដឹក​តាម​យន្តហោះ​ពី​រដ្ឋធានី​កា​ប៊ុល​ក្នុង​រយៈពេល ៣៦​ម៉ោង​នៅ​ចុង​សប្តាហ៍​នេះ ប៉ុន្តែ​លោក​មិនបាន​ផ្តល់​ព័ត៌មាន​លម្អិត​ទេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        185
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        225
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        204

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm