លោក Trump បន្តកិច្ចប្រឹងប្រែងបង្វែរសាលក្រមបណ្ដឹងប្រាក់បំបិទមាត់ ដោយអះអាងពីអភ័យឯកសិទ្ធិ

2024/07/02 08:53:37 pm        149

យោងតាមប្រភពដែលដឹងអំពីបញ្ហានេះបានឱ្យដឹងថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងកាលពីថ្ងៃចន្ទ (០១ កក្កដា) ដើម្បីបង្វែរ ឬលុបចោលការកាត់ទោសព្រហ្មទណ្ឌនាពេលថ្មីៗនេះនៅទីក្រុងញូវយ៉ក (New York) និងពន្យារពេលការកាត់ទោស ដោយសម្អាងដល់សេចក្តីសម្រេចរបស់តុលាការកំពូល ដែលផ្តល់អភ័យឯកសិទ្ធិពីការកាត់ទោសចំពោះសកម្មភាពផ្លូវការដែលលោកបានធ្វើក្នុងនាមជាប្រធានាធិបតី។

នៅក្នុងលិខិតមួយទៅកាន់ចៅក្រម មេធាវីរបស់លោក ត្រាំ បានស្វះស្វែងរកការអនុញ្ញាតឱ្យដាក់សំណើលុបសាលក្រម ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីតុលាការកំពូលចេញសេចក្តីសម្រេចពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌមួយផ្សេងទៀតរបស់លោក ត្រាំ។ លិខិតនេះនឹងមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈទេរហូតដល់ថ្ងៃអង្គារ (០២ កក្កដា) នេះ បន្ទាប់ពីរដ្ឋអាជ្ញាឆ្លើយតប។

វិធានការរបស់មេធាវីរបស់លោក ត្រាំ នេះបានកើតឡើង ១០ថ្ងៃមុនពេលចៅក្រមកាត់ទោសបទព្រហ្មទណ្ឌរបស់លោកនៅទីក្រុង មែនហាតថាន (Manhattan) ជាទីដែលគណៈវិនិច្ឆ័យបានផ្តន្ទាទោសបទព្រហ្មទណ្ឌចំនួន ៣៤ ករណីទាក់ទងនឹងការបិទបាំងរឿងអាស្រូវផ្លូវភេទរបស់លោកកាលឆ្នាំ ២០១៦។ មេធាវីរបស់លោក ត្រាំ បានស្នើឱ្យលោកចៅក្រម ហ័ន មើឆាន (Juan Merchan) ពន្យារពេលការកាត់ទោស ដែលនឹងធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដា នោះ ខណៈចៅក្រមថ្លឹងថ្លែងថាតើសេចក្តីសម្រេចរបស់តុលាការកំពូលប៉ះពាល់ដល់ការកាត់ទោសដែរឬទេ។

កិច្ចប្រឹងប្រែងលុបចោលសាលក្រមនេះអាចជាជំហានដ៏វែងឆ្ងាយ ព្រោះសំណុំរឿងប្រាក់បំបិទមាត់ ផ្តោតលើសកម្មភាពដែលលោក ត្រាំ បានធ្វើក្នុងនាមជាបេក្ខជន មិនមែនជាប្រធានាធិបតីទេ។ ប៉ុន្តែមេធាវីទំនងជាប្រកែកថា រដ្ឋអាជ្ញាបានកសាងសំណុំរឿងរបស់ពួកគេមួយផ្នែកផ្អែកលើភស្តុតាងក្នុងពេលវេលាកាន់តំណែងរបស់លោក ត្រាំ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        224
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        266
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        245

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm