ទេសភាពធម្មជាតិដ៏ស្រស់ត្រកាលជាចំណុចទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តផ្លូវបុប្ផាលាក់ខ្លួននៅភ្នំ១៥០០

2024/07/02 11:36:37 pm        623

នាដើមរដូវវស្សានេះ គឺជាពេលដែល ផ្លូវបុប្ផាលាក់ខ្លួន ឬផ្លូវអន្ទង់អាំង ភ្នំ១៥០០ ស្រុកវាលវែង មាន​ទេសសភាពស្រស់ស្អាតបំផុត ហើយមានភ្ញៀវទេសចរណ៍ចូលមកកំសាន្តច្រើន ជាពិសេស គឺ​ថ្ងៃ​ចុង​សប្តាហ៍ ដោយសារទេសភាពធម្មជាតិស្រស់ស្អាត ហើយមានផ្លូវងាយស្រួលធ្វើដំណើរ និង​ពុំ​ទាន់មានភ្លៀងធ្លាក់ខ្លាំង ។

 

ភ្ញៀវទេសចរដែលបានមកកម្សាន្តនៅផ្លូវបុប្ផាលាក់ខ្លួន ឬផ្លូវអន្ទងអាំង ភ្នំ១៥០០ បាន​បង្ហាញ​ក្តី​រីករាយ និងអារម្មណ៍ស្រស់ស្រាយនៅពេលបានមកកម្សាន្តនៅផ្លូវអន្ទង់អាំង ភ្នំ១៥០០ ដោយ​សារ​ឃើញ​ភាព​ស្រស់ស្អាត នៃបរិស្ថានធនធានព្រៃឈើធម្មជាតិ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។

 

ដោយសារតែធនធានព្រៃឈើធម្មជាតិ ជាចំណុចទាក់ទាញរបស់ផ្លូវបុប្ផាលាក់ខ្លួន ឬផ្លូវអន្ទង់អាំង ភ្នំ១៥០០ ស្រុកវាលវែង ហើយភ្ញៀវទេសចរ​បានធ្វើដំណើរយ៉ាងវែងឆ្ងាយមកទីនេះ ដោយ​មាន​ក្តី​រំពឹង និងប្រាថ្នាចង់ឃើញពីទេសភាពដ៏ត្រកាលនៃធនធានធម្មជាតិ ហេតុដូចនេះហើយ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចកំណត់ឱ្យដាក់តំបន់ជុំវិញ “ផ្លូវ​បុប្ផា​លាក់​ខ្លួន” ឬ ផ្លូវអន្ទង់អាំង នៅភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាតំបន់​អភិរក្ស​ធម្មជាតិ ដើម្បីបម្រើដល់វិស័យទេសចរណ៍ធម្មជាតិ ជូនប្រជាពលរដ្ឋក្នុង និងក្រៅស្រុក។ បើ​វាស់​ត្រង់​មាន​តំបន់​ផ្លូវបុប្ផាលាក់ខ្លួន ឬផ្លូវអន្ទង់អាំង ប្រវែងត្រឹមតែ ៤គីឡូម៉ែត្រ តែបើវាស់តាម​ប្រវែង​ដែល​បត់​បែង​ចុះ​ឡើងវិញមានប្រវែងដល់ទៅ ១០គីឡូម៉ែត្រឯណោះ ដូច្នេះយើងត្រូវរក្សា​អភិរក្ស​តំបន់​នេះ​ទុក​ជាអត្ថប្រយោជន៍ជាតិរយៈពេលវែង។

 

គួរឱ្យដឹងដែរថា ចំណុចផ្លូវបុប្ផាលាក់ខ្លួន ឬផ្លូវអន្ទង់អាំង ជាផ្នែកមួយនៃផ្លូវជាតិលេខ ៥៥ដែល​មាន​ប្រវែងសរុប ១៨២,១៦ គ.ម ចាប់ពីខេត្តពោធិ៍សាត់ (ផ្លូវជាតិលេខ ៥ គីឡូម៉ែត្រលេខ ១៩១) ទៅដល់ វាលវែង-ថ្មដា (ព្រំដែនកម្ពុជា-ថៃ) ដែលសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ស្រប​ជាមួយការបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ ១០ ប្រវែងសរុប ១៩៨,៧១ គ.ម ចាប់ពី ខេត្តបាត់ដំបង (សំឡូត) កាត់ខេត្តពោធិ៍សាត់ (វាលវែង) ទៅដល់​ខេត្ត​កោះកុង​(ក្រុង​ខេមរភូមិន្ទ​) កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយក្នុងពេលនោះ សម្តេច​បាន​ប្រសិទ្ធ​នាម​ជាផ្លូវបុប្ផាលាក់ខ្លួន៕ អត្ថបទ&រូបភាព៖ ពៅភិរុណ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm