ប្រធានសម្ព័ន្ធសហជីពជាតិ៖អង្គការសង់ត្រាល់បានលួចបង្កើតសហជីពនៅតាមរោងចក្រដោយប្រើឈ្មោះថា “សហជីពការពារសិទ្ធិកម្មករ”

2024/07/02 11:52:21 pm        203

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ថ្លែងថា អង្គការសង់ត្រាល់​បាន​ជ្រៀតជ្រែក​ការងារ​សហជីព ដោយធ្វើជាខ្នងបង្អែកនៅពីក្រោយការចងក្រងសហជីពតាមមូលដ្ឋាន ដោយប្រើ​ពាក្យ​ថា ​«សហជីពការពារសិទ្ធិកម្មករ» នៅតាមបណ្តារោងចក្រ ហើយចេញរបាយការណ៍ស្រមោល មាន​ចេតនា​អុក​ឡុក​ស្ថេរភាពសង្គមកម្ពុជា ធ្វើឱ្យមានវិវាទសហជីព បែកបាក់សាមគ្គី ក្នុងបំណងក្តិច​ពន្លក​រីក​ចម្រើន​ក្នុង​វិស័យកាត់ដេរនៅកម្ពុជា ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្លាំង។

លោកបានថ្លែងបែបនេះក្នុងពេលផ្តល់កិច្ចសម្ភាសន៍ ដល់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២ ខែ​កក្កដានេះ ក្រោយដាក់ញត្តិប្តឹងទៅក្រសួងមហាផ្ទៃ សុំជួយអន្តាគមន៍ពិនិត្យភាពមិនប្រក្រតី នៃ​របាយ​ការណ៍សង់ត្រាល់ ដែលចេញកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ធ្វើឱ្យប៉ះពាល់​ដល់​ការងារ​របស់​កម្មករនិយោជិតទូទាំងប្រទេស និងភាពស្អាតស្អំកម្ពុជា។

តាម​ប្រសាសន៍លោកហ្វា សាលី អង្គការសង់ត្រាល់បានជ្រៀតជ្រែកកិច្ចការងារសហជីព ជ្រោម​ជ្រែង​បង្កើត​ឱ្យមាន សហជីព ឯករាជ្យ ដែលធ្វើតាមបញ្ជារបស់ខ្លួន ក្នុងការបម្រើ​នយោបាយ​បរទេស​ចោទប្រកាន់ លាបពណ៌ថាសហជីពស្របច្បាប់នៅកម្ពុជា ថាជាសហជីពពណ៌លឿង ដែល​ជា​ការញុះញង់នាំឱ្យបែកបាក់សាមគ្គី ធ្វើឱ្យអន្តរជាតិយល់ច្រឡំ លែងទុកចិត្តចំពោះ សុខ​សន្តិភាពរបស់ប្រទេសជាតិ និងព្រួយបារម្ភចំពោះការបណ្តាក់ទុន។

លោកថ្លែងថា៖«ខ្ញុំបានដាក់ជូនឯកឧត្តមរដ្ឋមន្ត្រីថា ឱ្យពិនិត្យ​​ទៅ​លើ​ការ​ជ្រៀត​ជ្រែក​ទាំង​ឡាយ​ណា របស់អង្គការសង់ត្រាល់នេះពីព្រោះយើងឃើញថា សជីពឯករាជ្យមួយចំនួនត្រូវបាន បង្កើត និង​ជ្រោម​ជ្រែងដោយអង្គការនេះនៅពីក្រោយ ឈ្មោះថា សហជីពការពារសិទ្ធិកម្មករ ប្រមាណ៥-៦​រោងចក្រដែលយើងរកឃើញ។ ដូចច្នេះយើងអំពាវនាវឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ មេត្តាកោះអញ្ជើញ​ថ្នាក់​ដឹកនាំ​សហជីព​ទាំង​នោះ​មក​ពិនិត្យ និង​សិក្សា​ស្រាវជ្រាវ​អំពី​ឬ​គល់ក៏ដូចជា ហិរញ្ញវត្ថុមួយចំនួនដែល សហជីពមូលដ្ឋានោះប្រើ។»

លោកបន្ថែមថា៖«យើងអត់អាចលើកលែងបានទេ ពីព្រោះរបាយការណ៍ទាំងអស់នេះ ធ្ងន់​ធ្ងរ​ខ្លាំង​ណាស់ វាធ្វើឱ្យប៉ះពាល់ដល់ ស្ថេរភាពនៅកម្ពុជា ទៅដល់អ្នកបញ្ជាទិញ ទៅដល់​ការ​វិនិយោគ​ថ្មី​ៗ​។​ ហើយ​កម្មករបច្ចុប្បន្នកំពុងតែធ្វើការងារយ៉ាងសស្រាក់សស្រាំ មានការងារគ្រប់គ្រាន់ អ៊ីចឹង​កុំ​ឱ្យ​កម្ពុជា​ចាប់​ផ្តើមមានពន្លកហើយគាត់នាំគ្នាទៅក្តិចដូចច្នេះខ្ញុំទទួលយកអត់បានទេ ក្នុង​នាម​ជា​អ្នក​ការពារ​សិទ្ធិ​កម្មករ។»

លោកបញ្ជាក់ថា របាយការណ៍ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ របស់សង់ត្រាល់ ជា​របាយ​ការណ៍​គ្មាន​មូល​ដ្ឋានប្រភពច្បាស់លាស់គ្រប់គ្រាន់ ប្រឌិត បំភ្លៃ គ្មានការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ញុះ​ញង់​បំបែក​បំបាក់ ធ្វើឱ្យមានការរើសអើង។ ក្នុងរបាយការណ៍សង់ត្រាល់សម្ភាសន៍សហជីពតែ១០ ក្នុង​ចំណោម១៤ រោងចក្រ ក្នុងគម្រោងរោងចក្រកាន់តែប្រសើររបស់ ILO-BFC មិនអាច​តំណាង​កម្ពុជា​តាំង​មូលបានទេ ព្រោះសហជីពមូលដ្ឋានមានរហូតដល់ជាង ៦ ០០០ រីឯរោង​ចក្រ​វាយ​ណ​ភណ្ឌ និងកាត់ដេរមានរហូតដល់ជាង១ ៥០០ រោងចក្រ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm