ប្រមុខការពារជាតិព្រមានជាថ្មីម្តងទៀតដោយចាត់វិធានការម៉ឹងម៉ាត់បំផុតចំពោះយោធិនណាប្រើប្រាស់គ្រឿងញៀន

2024/07/03 12:11:46 am        132

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាបានរំលឹក និងដាស់ តឿនដល់គ្រប់បណ្តាកងឯកភាពទាំងអស់ដែលចំណុះឲ្យក្រសួងការពារជាតិ ត្រូវតែចាត់វិធានការយ៉ាងម៉ឺង ម៉ាត់បំផុតចំពោះយោធិនណាដែលប្រើប្រាស់ និងជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ហើយប្រសិនបើរក ឃើញថាជាប់ពាក់ព័ន្ធនោះត្រូវតែដកចេញពីក្របខណ្ឌកងទ័ពភ្លាមៗ ដោយមិនត្រូវលើកលែងឲ្យនោះ ឡើយ។

 ការព្រមានជាថ្មីម្តងទៀតរបស់ប្រមុខការពារជាតិកម្ពុជារូបនេះ គឺបានធ្វើឡើង នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងការពារជាតិកម្ពុជា។

 នាយឧត្តមសេនីយ៍បានព្រមានថា «ត្រូវតែចាត់វិធានការម៉ឺងម៉ាត់ក្នុងការត្រួតពិនិត្យរកសារធាតុញៀន នៅក្នុងជួរកងយោធពលខេមរភូមិន្ទ ក្នុងករណីដែលរកឃើញយោធិនណាម្នាក់មានការប្រើប្រាស់គ្រឿងញៀន នឹងត្រូវបណ្តេញចេញពីអង្គភាពដោយមិនលើកលែង»។ បន្ថែមពីនេះនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី ក៏បានជំរុញឱ្យមានការពង្រឹងវិន័យតាមបណ្តាអង្គភាពចំណុះកងទ័ព ធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាពការងារ របៀបរៀបរយ និងគ្រប់គ្រងចំនួនទ័ពឱ្យកាន់តែល្អប្រសើរថែមទៀត។

 នៅក្នុងកិច្ចប្រជុំនេះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានណែនាំឱ្យកងយោធពលខេមរភូមិន្ទ បន្តធ្វើកំណែទម្រង់ និងទំនើបកម្មជាបន្តបន្ទាប់ ស្របតាមអនុសាសន៍ណែនាំរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីនាពេលកន្លងទៅ ដើម្បីធានាដល់និរន្តរភាពសមត្ថភាពការពារជាតិរបស់កម្ពុជា ឆ្លើយតបនឹងការវិវឌ្ឍនៃសភាពការណ៍ពិភពលោកបច្ចុប្បន្ន និងថ្ងៃអនាគត។ មួយវិញទៀតនាយឧត្តមសេនីយ៍ ក៏បានជំរុញឱ្យបណ្តាអង្គភាពក្រោមចំណុះក្រសួងការពារជាតិ យកចិត្តទុកដាក់ក្នុងការពង្រឹងការចងសម្ព័ន្ធមេត្រីភាពជាមួយបណ្តាក្រសួងស្ថាប័ន អង្គភាព និងមន្ទីរនានា ចំណុះរាជរដ្ឋាភិបាល ដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរឡើងផងដែរ។ឮ

 ជាងនេះទៅទៀត នាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិក៏បានឲ្យគ្រប់ កងឯកភាពទាំងអស់បន្តត្រៀមកម្លាំងមធ្យោបាយ គ្រឿងចក្រ និងសម្ភារៈផ្សេងៗ សម្រាប់ចូលរួមជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងជាយថាហេតុ បន្តធ្វើការទប់ស្កាត់និងបង្ក្រាបឱ្យខាងតែបានដាច់ខាតចំពោះសកម្មភាពភេរវកម្ម និងបដិវត្តន៍ពណ៌ណាមួយ។

 សូមបញ្ជាក់ថានៅក្នុងកិច្ចប្រជុំខាងលើនេះ នាយឧត្តមសេនីយ៍ ទៀ សីហា តំណាងឲ្យកងយោធពលខេមរភូមិន្ទទាំងមូល ក៏បានបន្តប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ គម្រោងព្រែកជីកហ្វូណនតេជោ ដែលផ្តួចផ្តើមដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយអនុវត្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ ដែលគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍បដ៏មហាសាលដល់សេដ្ឋកិច្ចជាតិ និងប្រជាជនកម្ពុជាទាំងមូលនោះ៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        85
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        177
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm