
ភ្លៀងធ្លាក់ខ្លាំង បង្កឡើងដោយសារព្យុះ Chris បណ្តាលឲ្យមានបំណាក់ភក់នៅតំបន់ឆ្នេរ Veracruz ប្រទេសម៉ិកស៊ិក និងធ្វើឲ្យផ្លូវថ្នល់ និងផ្ទះសម្បែងប្រជាពលរដ្ឋគ្របដណ្តប់ដោយល្បាប់ភក់ ថ្ម និងកម្ទេចកម្ទីឈើ ។
យោងតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា បំណាក់ភក់ បានកើតឡើង ក្រោយភ្លៀងធ្លាក់ខ្លាំងរយៈពេល ១ម៉ោង ។
ផ្ទះប្រជាពលរដ្ឋយ៉ាងហោច ១០០ខ្នង រថយន្ត ១០គ្រឿង និងទោចក្រយានយន្តជាច្រើនគ្រឿងទៀត រងការខូចខាតដោយសារបំណាក់ភក់ នៅតំបន់សហគមន៍ Huiloapan de Cuauhtemoc ។ គ្មានសេចក្តីរាយការណ៍ពីអ្នករងរបួសនោះទេ ។
ក្រុមអ្នកស្រុក នាំគ្នាបោសសម្អាតផ្លូវ និងអគារផ្ទះរបស់ពួកគេ ដែលជាប់ល្បាប់ភក់ និងកម្ទេចកម្ទី ខណៈដែលពួកគេសង្គ្រោះទ្រព្យសម្បត្តិពីផ្ទះរងការខូចខាត ៕