
ក្រុមអាជ្ញាធរ និយាយថា មនុស្សយ៉ាងហោច ២៧នាក់ បានស្លាប់ ក្នុងហេតុការណ៍ជាន់គ្នានៅពិធីសាសនា ស្ថិតក្នុងរដ្ឋភាគខាងជើង Uttar Pradesh ប្រទេសឥណ្ឌា នាថ្ងៃអង្គារនេះ ។
ឧបទ្ទេវហេតុនេះ បានកើតឡើងនៅភូមិមួយស្ថិតក្នងស្រុក Hathras ដែលមានចម្ងាយប្រហែល ២០០គ.មភាគអាគ្នេយ៍រដ្ឋធានីញូវ ដែល្លី ។
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា មនុស្សជាច្រើននាក់ទៀត គេនៅមានការព្រួយបារម្ភថា អាចនឹងស្លាប់ ។
លោក Umesh Kumar Tripathi គឺជាមន្រ្តីសុខភាពស្រុក Hathras និយាយថា អ្នកស្លាប់ រួមមានស្រ្តី ២៥នាក់ និងបុរស ២នាក់ ។
លោកបន្តថា ឥឡូវសាកសពមនុស្សទាំង ២៧នាក់ បានមកដល់សាលតម្កល់សពរួចហើយ ៕

