ប្រធានាធិបតី៖ ស្រីលង្កានឹងសន្សំការប្រាក់បាន ៥ពាន់លានដុល្លារ បន្ទាប់ពីកែប្រែបំណុលទ្វេភាគីឡើងវិញ

2024/07/03 03:21:01 am        135

ប្រធានាធិបតីលោក Ranil Wickremesinghe នៅថ្ងៃអង្គារ (ទី២ ខែកក្កដា) នេះ បាននិយាយថា ប្រទេសស្រីលង្កានឹងសន្សំបានការប្រាក់ចំនួន ៥ពាន់លានដុល្លារដែលជំពាក់ម្ចាស់បំណុលទ្វេភាគី ដោយនេះគឺជាផ្នែកមួយនៃដំណើរការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួន ហើយលោកបានបន្ថែមថា មូលនិធិនេះនឹងត្រូវបានប្រើ ដើម្បីជាជួយជំរុញទុនបំរុងប្រាក់ដុល្លារ និងស្ដារកំណើនសេដ្ឋកិច្ចឡើងវិញ។

លោក Wickremesinghe បានប្រាប់សភាថា ប្រទេសអាស៊ីខាងត្បូងមួយនេះ ដែលមានបញ្ហាថវិកា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសចិន និងប្រទេសម្ចាស់បំណុលផ្សេងទៀត ដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញនូវបំណុលទ្វេភាគីប្រហែល ១០ពាន់លានដុល្លារ កាលពីសប្តាហ៍មុន បន្ទាប់ពីមានការចរចារយៈពេល ១៥ខែ។

កិច្ចព្រមព្រៀងទាំងនោះ បាននាំប្រទេសស្រីលង្កាកាន់តែខិតជិតដល់ការបញ្ចប់នៃដំណើរការរៀបចំរចនាសម្ព័ន្ធបំណុល ដែលបានចាប់ផ្តើមនៅក្នុងខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ខ្លួនឈានដល់កម្រិតទាបបំផុត ហើយបានបង្ខំឲ្យប្រទេសកោះនេះខកខានសងបំណុលបរទេសរបស់ខ្លួនជាលើកដំបូង។

គួរបញ្ជាក់ដែរថា បើយោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងហិរញ្ញវត្ថុ បានឲ្យដឹងថា ស្រីលង្កាដែលបំណុលខាងក្រៅសរុបរបស់ខ្លួន មានចំនួន ៣៧ពាន់លានដុល្លារ ក៏ត្រូវបញ្ចប់ផងដែរនូវកិច្ចព្រមព្រៀងជាមួយធនាគារអភិវឌ្ឍន៍ចិន ដើម្បីរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញចំនួន ២,២ពាន់លានដុល្លារ។

នៅពេលដែលដំណើរការរៀបចំរចនាសម្ព័ន្ធបំណុលទាំងមូលត្រូវបានបញ្ចប់ ប្រទេសស្រីលង្កាសង្ឃឹមថា បន្ទុកបំណុលរបស់ខ្លួន នឹងត្រូវបានកាត់បន្ថយចំនួន ១៦,៩ពាន់លានដុល្លារ។ ធនាគារកណ្តាល បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចរបស់ស្រីលង្កា នឹងកើនឡើង ៣ភាគរយ នៅឆ្នាំ២០២៤ បន្ទាប់ពីបានធ្លាក់ចុះ ២,៣ភាគរយ កាលពីឆ្នាំមុន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        206
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        246
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm