Gareth Bale ស៊ុត​គ្រាប់​ទី១ ឲ្យ Real Madrid តាំងពី​ឆ្នាំ២០១៩ តែ​បាន​ត្រឹម​ស្មើ ៣-៣ នៅ​ទឹកដី Levante

2021/08/23 08:12:02 pm        90

​បាល់ទាត់៖ ​Real Madrid មិន​អាច​យក​បី​ពិន្ទុ​ពី​ទឹកដី Levante បាន​ឡើយ​ ខណៈ​ការប្រកួត​បញ្ចប់​ដោយ​លទ្ធផល​ស្មើគ្នា ៣-៣ ខណៈ​ខ្សែប្រយុទ្ធ​វែ​ល Gareth Bale ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​ឱ្យ Real Madrid តាំងពី​ឆ្នាំ២០១៩​។

​​Bale បាន​បើក​ការនាំ​មុខ​ឱ្យ Real Madrid តាំងពី​នាទី​ទី៥ ដោយ​ការបញ្ជូន​របស់ Karim Benzema តែ Levante ក៏​តាម​ស្មើ​វិញ​នៅ​ដើម​វគ្គ​ទី២​។ ​ម្ចាស់ផ្ទះ​ក៏​នាំមុខ​លើកដំបូង​ដោយ Jose Campana នៅ​នាទី​ទី៥៧ តែ Vinicius Jr. តាម​ស្មើ​វិញ​នៅ​នាទី​ទី៧៣​។ Rober Pier គឺជា​អ្នក​ស៊ុត​នាំមុខ​ឱ្យ Levante ម្តងទៀត​តែ Real Madrid ក៏​តាម​ស្មើ​ទៀត​ដោយ Vinicius Jr. ដដែល មុន​ពេលដែល​អ្នកចាំទី Levante, Aitor Fernandez ត្រូវបាន​បណ្តេញចេញ​។

​ងាក​មក​ក្រុម​ការពារ​តំណែង​ជើងឯក Atletico Madrid មិន​ភ្លាត់​បី​ពិន្ទុ​ក្នុង​ទឹកដី​របស់ខ្លួន​ឡើយ​ក្រោយ​យកឈ្នះ Elche ១-០ ដោយ​គ្រាប់​បាល់​របស់ Angel Correa​។ ​ក្រុម​របស់លោក Diego Simeone នៅ​ពេលនេះ​លេង​ពីរ​ប្រកួត​ឈ្នះ​ទាំងពីរ​មាន ៦​ពិន្ទុ​ពេញ​ឈរ​លើ​គេ​តាម​ពីក្រោយ​ដោយ Real Madrid មាន ៤​ពិន្ទុ​ស្មើគ្នា​នឹង Barcelona​។ ​Barcelona ក៏​រក​បី​ពិន្ទុ​មិនបាន​ដែរ​ក្នុង​សប្តាហ៍​ទី២ នេះ​ក្រោយ​ស្មើ​នៅ​ទឹកដី Athletic Bilbao ១-១​។ ​Inigo Martinez គឺជា​អ្នក​តែ​ត​បញ្ចូល​ទី​នាំមុខ​ឱ្យ Bilbao នៅ​នាទី​ទី៥០ តែ Barcelona តាម​ស្មើដោយ Memphis Depay នៅ​នាទី​ទី៧៥ មុនពេល​ខ្សែការពារ​កណ្តាល Eric Garcia ត្រូវបាន​បណ្តេញចេញ​នៅ​នាទី​ទី​៩០+៣៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        141
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        152
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm