អ្នកជំនាញភស្តុភាកម្ម និងការធ្វើដំណើរទេសចរណ៍ថា ព្រែកជីកហ្វូណនតេជោនឹងធ្វើឲ្យតម្លៃ​សេវា​ដឹកជញ្ជូនធ្លាក់ចុះ

2024/07/03 06:51:07 pm        136

បណ្តាអ្នកជំនាញភស្តុភាកម្ម និងការធ្វើដំណើរទេសចរណ៍ បានថ្លែងគាំទ្រ និងអបអរសាទរ ដែល​កម្ពុជា​នឹងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ ខណៈ​ព្រែកជីក​នេះ​នឹង​ជំរុញតម្លៃសេវាការដឹកជញ្ជូនទំនិញ និងសេវាកម្មទេសចរណ៍ធ្លាក់ចុះ ហើយជំរុញ​សេដ្ឋកិច្ច​ជាតិ​មាន​កំណើនល្អប្រសើរ។

លោកឧកញ៉ា បណ្ឌិត ស៊ិន ចន្ធី អ្នកជំនាញវិជ្ជាជីវៈ វិស័យដឹកជញ្ជូន និងភស្តភាកម្ម នៃ​ក្រម​ប្រឹក្សា​ភិបាល សមាគមភស្តុភាកម្មកម្ពុជាថ្លែងប្រាប់ BTV នៅថ្ងៃទី៣ ខែកក្កដានេះថា បច្ចុប្បន្ន​គ្រប់​ការ​ដឹកជញ្ជូនទំនិញតាមផ្លូវទាំងបួនប្រភេទរួមមាន៖ ផ្លូវទឹក ផ្លូវគោក ផ្លូវដែក និងផ្លូវអាកាស គឺ​មានតែការដឹកជញ្ជូនផ្លូវទឹកទេ មានតម្លៃទាបជាងគេ ហើយតាម​រយៈ​ព្រែក​ជីកហ្វូណន​តេជោ​នេះនឹ​ង​ធ្វើ​ឱ្យតម្លៃដឹកជញ្ជូនមានការធ្លាក់ចុះ និងជួយលើក​កម្ពស់​សេដ្ឋកិច្ច​វិស័យ​ដឹក​ជញ្ជូន​របស់​កម្ពុជា​។

លោក បណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីភិក PATA ប្រចាំនៅកម្ពុជា ថ្លែងថា សមាគម PATA បច្ចុប្បន្នបាន និងកំពុង​ផ្តោត​ការ​ធ្វើ​ការងារ​ខ្លាំង​លើ​ផ្នែក​ការ​ធ្វើ​ដំណើរ​ទេសចរណ៍​អន្តរជាតិ ហើយថា ព្រែកជីកហ្វូណនតេជោ​នឹង​រួម​ចំណែក​កាត់​បន្ថយ​ការ​ចំណាយ​ថ្លៃ​ដើម​ការ​ផលិតផលិតផលក្នុងស្រុក ហើយជាពិសេសទៀតនោះ គឺធ្វើឲ្យកម្ពុជា​មាន​ឯករា​ជ្យ​ភាព​ក្នុង​ការ​ជញ្ជូនទំនិញ និងសេវាកម្មទេសចរណ៍នានា។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន និងការវិនិយោគផ្សេងៗ ខណៈគម្រោងត្រូវប្រើពេលវេលាសាងសង់ ៤ ឆ្នាំ និងចាយថវិកាប្រមាណ ១ ៧០០ លានដុល្លារមានប្រវែងជាង ១៨០ គីឡូម៉ែត្រ៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        163
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        141
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm