កង្វះស៊ុតដោយសារជំងឺផ្តាសាយបក្សី ប៉ះពាល់ដល់អាហារដ្ឋាន McDonald’s នៅអូស្ត្រាលី

2024/07/03 08:06:50 pm        46

អាហារដ្ឋាន មេកដូណាល់ស៍ (McDonald's) បានកាត់បន្ថយពេលវេលានៃសេវាកម្មអាហារពេលព្រឹកមកត្រឹម មួយម៉ោងកន្លះ បន្ទាប់ពីកង្វះស៊ុតដែលបណ្តាលមកពីការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី ដែលបាននាំឱ្យមានការសម្លាប់មាន់ប្រហែល ១,៥ លានក្បាលនៅប្រទេសអូស្រា្តលី។

McDonald's បាននិយាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ថា «ដូចទៅនឹងអ្នកលក់រាយជាច្រើនដែរ ពួកយើងកំពុងគ្រប់គ្រងការផ្គត់ផ្គង់ស៊ុតដោយប្រុងប្រយ័ត្ន ដោយសារបញ្ហាប្រឈមក្នុងឧស្សាហកម្មបច្ចុប្បន្ន» ដោយបន្ថែមថាចាប់ពីថ្ងៃអង្គារ (០៣ កក្កដា) នេះខ្លួននឹងឈប់បម្រើអាហារពេលព្រឹកនៅត្រឹមម៉ោង ១០:៣០ ព្រឹក ជំនួសឱ្យម៉ោងធម្មតាដែលលក់រហូតដល់ពេលថ្ងៃត្រង់។

ប្រទេសអូស្ត្រាលី កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីជាច្រើនប្រភេទ ដែលបានវាយប្រហារលើកន្លែងចិញ្ចឹមបសុបក្សីចំនួន ១១ កន្លែង ដែលភាគច្រើនជាកសិដ្ឋានស៊ុតនៅភាគអាគ្នេយ៍របស់ប្រទេសចាប់តាំងពីខែឧសភា។ ពុំមានមេរោគណាមួយជាប្រភេទជំងឺផ្តាសាយបក្សី H5N1 ដែលបានឆ្លងក្នុងចំណោមបក្សី និងថនិកសត្វទូទាំងពិភពលោក ហើយចម្លងដល់សត្វរាប់ពាន់លានក្បាល និងមនុស្សមួយចំនួនតូចនោះទេ។

តិចជាង ១០ ភាគរយនៃមេមាន់ពងរបស់អូស្ត្រាលីត្រូវបានរងផលប៉ះពាល់ ហើយអាជ្ញាធរនិយាយថាពួកគេកំពុងគ្រប់គ្រងមេរោគដោយជោគជ័យ ប៉ុន្តែអ្នកលក់រាយជាច្រើនបានដាក់ដែនកំណត់លើចំនួនស៊ុតដែលអតិថិជនអាចទិញបាន ដោយបង្កជាបញ្ហាកង្វះស៊ុតស្ទើរទូទាំងប្រទេស៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        146
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        187
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm