សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នាពាក់កណ្តាលខែកក្កដាខាងមុខនេះ

2024/07/03 08:24:39 pm        163

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ​ និងមិត្តភាព​ នៅព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី១១​ ដល់ថ្ងៃទី១២ ខែកក្កដា​ ខាងមុខនេះ តបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ ម៉ៈថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភា​ និងជាប្រធានសភាតំណាងរាស្រ្តថៃ ដើម្បីពង្រឹងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាពកិច្ចសហប្រតិបត្តិការជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ ជាពិសេសដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ​ និងគ្រប់ជ្រុងជ្រោយឡើង។

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសថៃ សម្តេចប្រធានរដ្ឋសភាគ្រោងនឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ ជួបសម្តែងការគួរសមជាមួយប្រធានព្រឹទ្ធសភាថៃ ឯកឧត្តមនាយករដ្ឋមន្រ្តី និងជួបពិភាក្សាការងារទ្វេភាគីជាមួយសមភាគី ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ ម៉ៈថា ប្រធានរដ្ឋសភា​ និងជាប្រធានសភាតំណាងរាស្រ្តថៃ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរ​ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ ជាការកត់សម្គាល់ទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-ថៃ បានឈានដល់ចំណុចខ្ពស់ នៅក្នុងការបម្រើផលប្រយោជន៍នៃប្រទេសទាំងពីរ។

ប្រធានរដ្ឋសភាប្រទេសទាំងពីរគ្រោងនឹងចុះហត្ថលេខារួមគ្នា លើការកែសម្រួលអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋសភាប្រទេសទាំងពីរឱ្យស្របតាមសភាពការណ៍ជាក់ស្តែងក្នុងការឆ្លើយតបឱ្យមានប្រសិទ្ធភាព​ និងប្រសិទ្ធផលកាន់តែខ្ពស់ ក្នុងការបម្រើផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ដោយហេតុថាអនុស្សរណៈនៃការយោគយល់គ្នានៃរដ្ឋសភាប្រទេសទាំងពីរ បានព្រមព្រៀងគ្នាតាំងតែពីឆ្នាំ២០០៧មកម្ល៉េះ។​ នៅក្នុងដំណើរទស្សនកិច្ចនេះ សម្តេចប្រធានរដ្ឋសភាក៏គ្រោងនឹងបំពេញទស្សនកិច្ចនៅតំបន់ប្រវត្តិសាស្រ្តមួយចំនួនរបស់ប្រទេសថៃ នៅក្នុងការលើកកម្ពស់​ និងផ្លាស់ប្តូរបទពិសោធនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។

សូមជម្រាបថា​ នៅក្នុងនីតិកាលទី៧នៃរដ្ឋសភានេះ ថ្នាក់ដឹកនាំកម្ពុជា​ និងថៃ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិបានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកជាបន្តបន្ទាប់ រួមមាន ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីចុងឆ្នាំ២០២៣ ហើយ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ ម៉ៈថា បានបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីខែមីនា​ ឆ្នាំ២០២៤ ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះផងដែរ​ ៕


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        16
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        228
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm