ហ្វីលីពីន និងចិន យល់ព្រមកាត់បន្ថយភាពតានតឹងនៅក្នុងជម្លោះសមុទ្រចិនខាងត្បូង

2024/07/03 08:46:45 pm        106

ក្រុងម៉ានីល បាននិយាយថា ប្រទេសហ្វីលីពីន និងចិន បានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារ (០២ កក្កដា) ដើម្បី «បន្ថយភាពតានតឹង» ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយហិង្សានៅក្នុងដែនទឹកជម្លោះកាលពីខែមុន។ ទីក្រុងម៉ានីល និងទីក្រុងប៉េកាំង មានប្រវត្តិជម្លោះដែនសមុទ្រដ៏យូរលង់ក្នុងជម្លោះផ្លូវទឹកដ៏ក្តៅគគុក ប៉ុន្តែឧប្បត្តិហេតុកាលពីខែមុនគឺធ្ងន់ធ្ងរបំផុតនៅក្នុងការប្រឈមមុខដាក់គ្នាដែលកើនឡើងជាច្រើន។

ក្រសួងការបរទេសហ្វីលីពីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចពិភាក្សាថា អនុរដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន លោកស្រី ថេរ៉េសា ឡាហ្សារ៉ូ (Theresa Lazaro) និងអនុរដ្ឋមន្ត្រីការបរទេសចិន លោក ឈិន សាវតុង (Chen Xiaodong) បាន «ពិភាក្សាដោយស្មោះត្រង់ និងស្ថាបនា» កាលពីថ្ងៃអង្គារ ហើយបានអះអាងពីការប្តេជ្ញាចិត្តក្នុងការបន្ថយភាពតានតឹងដោយមិនលម្អៀងចំពោះទស្សនៈរៀងៗខ្លួន។

គួររំលឹកថា បុគ្គលិកឆ្មាំល្បាតឆ្នេរចិន បានកាន់កាំបិត ដំបង និងពូថៅ ដោយទៅហ៊ុមព័ទ្ធ និងឡើងលើទូកកងទ័ពជើងទឹកហ្វីលីពីនចំនួន ៣ គ្រឿងកាលពីថ្ងៃទី១៧ ខែមិថុនា ក្នុងអំឡុងពេលបេសកកម្មផ្គត់ផ្គង់ឡើងវិញទៅកាន់ថ្មប៉ប្រះទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal)។ ទាហានហ្វីលីពីនម្នាក់បានដាច់ម្រាមដៃនៅក្នុងការប៉ះទង្គិចគ្នានោះ ដោយទីក្រុងម៉ានីល ក៏បានចោទឆ្មាំល្បាតឆ្នេរចិនថាបានលួចកាំភ្លើង និងធ្វើឱ្យខូចខាតទូកចំនួនបីគ្រឿង ព្រមទាំងឧបករណ៍នាវាចរណ៍ និងទំនាក់ទំនងផងដែរ។

ទីក្រុងប៉េកាំង បានច្រានចោលការលើកឡើងទាំងនោះ ដោយទទូចថាឆ្មាំល្បាតឆ្នេររបស់ខ្លួនមានអាកប្បកិរិយា «ប្រកបដោយវិជ្ជាជីវៈ និងអត់ធ្មត់» ហើយបានស្តីបន្ទោសទីក្រុងម៉ានីល ចំពោះការប៉ះទង្គិចគ្នានេះ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        55
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        53
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm