ប្រជាពលរដ្ឋស្រុកកំពង់លែង សប្បាយចិត្តខ្លាំង ខណៈការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ក្នុងដំណាក់កាលទី២សម្រេចបានលឿនជាងការគ្រោងទុក នឹងបន្តទៅដំណាក់កកាលទី៣

2024/07/03 09:57:58 pm        200

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានសំដែងនូវការសប្បាយចិត្តខ្លាំង ក្រោយពេលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអោយក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ ចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជូនប្រជាពលរដ្ឋបានលឿនលើសពីការរំពឹងទុកក្នុងដំណាក់កាលទី២ និងបន្តទៅដំណាក់កាលទី៣ទៀត។ ការយកចិត្តទុកដាក់ គិតគូរដល់ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែងពីសំណាក់សម្តេចធិបតី គឺនាំអោយជីវភាពប្រជាពលរដ្ឋបានល្អជាងមុន ក្រោយទទួលបានប្លង់លក្ខណៈប្រព័ន្ធនេះ។ 

 ប្រជាពលរដ្ឋបានបន្តថា៖ ក្រុមការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅក្នុងស្រុកកំពង់លែង កំពុងមមាញឹកចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាពន្លឿនការចុះបញ្ជីដីធ្លីក្ខណៈប្រព័ន្ធនៅក្នុងស្រុកកំពង់លែងនេះ អោយរួចរាល់តាមការគ្រោងទុក ។ ប្រជាពលរដ្ឋស្រុកកំពង់លែង មានចិត្តសប្បាយរីករាយខ្លាំង ដោយសារតែសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាពេលថ្មីៗកន្លងមកនេះ បានជំរុញបន្ថែមដល់ក្រសួងដែនដី អោយពន្លឿនការចុះបញ្ជីជាលក្ខណៈប្រព័ន្ធអោយបានលឿន ដើម្បីគ្រប់គ្រងដីធ្លីអោយបានច្បាស់លាស់។

លោកស្រី ឈាង សុខា មន្ត្រីចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធក្នុងឃុំពោធិ ស្រុកកំពង់លែងបានថ្លែងថា៖ ក្នុងរយៈពេលប្រមាណជាង៣ខែដែលក្រុមការងារអនុវិស័យរដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំង បានបំពេញបេសកកម្មរបស់ខ្លួនលើទឹកដីឃុំពោធិ ស្រុកកំពង់លែងនោះ បានអនុវត្តជា២ដំណាក់កាល ដោយបានអនុវត្តលើភូមិចំនួន៤ គឺភូមិ ភូមិពាមទន្លា ភូមិសំរោង និង ភូមិកំពង់បាចិន អនុវត្តបាន១០០ភាគរយ និង ភូមិពោធិ៍ បាន៧០ភាគរយហើយក្នុងដំណាក់កាលពីទី២ គឺដំណាក់កាលចុះវាស់វែង កំណត់ព្រំ ។ ការចុះបញ្ជីដីធ្លីជាលក្ខណប្រព័ន្ធនៅឃុំពោធិ៍នេះបានដំណើរការលឿន ដោយសារមានកិច្ចសហការបានល្អជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ និងបានចូលរួមនៅគ្រប់ដំណាក់នៃការអនុវត្តកម្មវិធីចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ។ ក្រុមការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋក្នុងឃុំពោធិ មានចំនួន១៨នាក់ ដែលមានលោក សុខ សម្បតិ្ត ជាប្រធានក្រុមទី១ ក្នុងការដឹកនាំក្រុមបំពេញបេសកកម្មការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនេះ ដោយបានចុះអនុវត្តកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ រហូតមកដល់នឹងពេលនេះ បានប្រមូលទិន្ន័យបានចំនួន២៩៤៨ក្បាលដី វាស់វែងបាន៤០២០ក្បាលដី បញ្ចូលទិន្ន័យបាន១៧៧៧ក្បាលដី គូសក្បាលដីបាន៣៦៧០ក្បាលដីផងដែរ ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        230
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm