កូរ៉េខាងត្បូង នឹងពង្រីកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយឥណ្ឌូនេស៊ី ក្នុងវិស័យរថយន្ត EV និងថាមពលស្អាត

2024/07/03 10:18:45 pm        140

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Cheong In-kyo បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូងសង្ឃឹមថា នឹងពង្រីកទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសឥណ្ឌូនេស៊ី លើវិស័យជាច្រើន ចាប់ពីរថយន្តអគ្គិសនី (EVs) រហូតដល់ថាមពលស្អាត។

លោក Cheong បានធ្វើកាអត្ថាធិប្បាយក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុងហ្សាការតា ជាកន្លែងដែលលោក បានចូលរួមក្នុងពិធីតាំងបង្ហាញការផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Hyundai Motor Co. ដែលបំពាក់ដោយអាគុយផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល។

លោក Cheong បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងសង្ឃឹមថា រថយន្តអគ្គិសនីដែល ផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី អាចដំណើរការនៅទូទាំងអាស៊ាន និងទីផ្សារពិភពលោក ហើយទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី នឹងពង្រីកទៅកាន់តំបន់ផ្សេងៗទៀតផងដែរ»។

រដ្ឋមន្ត្រីពាណិជ្ជកម្ម ក៏បានជួបជាមួយរដ្ឋមន្ត្រីវិនិយោគឥណ្ឌូនេស៊ី លោក Bahlil Lahadalia និងបានផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ។

លោក Cheong ជាពិសេស បានស្នើឲ្យប្រទេសឥណ្ឌូនេស៊ី គាំទ្រគម្រោងអាជីវកម្មរបស់កូរ៉េខាងត្បូង នៅក្នុងឧស្សាហកម្ម EV និងគីមីឥន្ធនៈ។

មន្ត្រីទាំងពីរ បានព្រមព្រៀងគ្នាក្នុងការស្វែងរកភាពជាដៃគូក្នុងវិស័យថាមពលស្អាត រួមទាំងប្រព័ន្ធចាប់យកកាបូន និងប្រព័ន្ធស្តុកទុក ថាមពលពន្លឺព្រះអាទិត្យ និងអព្យាក្រឹតភាពកាបូន។

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        10
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        28
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm