នាវាចម្បាំងរុស្ស៊ីចូលចតនៅវ៉េណេហ្សុយអេឡា ដើម្បីជាការបង្ហាញពី «ចំណងមិត្តភាព»

2024/07/03 10:21:54 pm        72

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA កាលពីថ្ងៃអង្គារ (ទី២ ខែកក្កដា) បានរាយការណ៍ថា កងនាវាចម្បាំងភាគខាងជើងរបស់រុស្ស៊ី បានទៅដល់ទីក្រុងកំពង់ផែ La Guaira របស់ប្រទេសវ៉េណេហ្ស៊ុយអេឡា។

ឧត្តមនាវីឯករបស់វ៉េណេហ្ស៊ុយអេឡា លោក Edward Centeno Mass បាននិយាយថា នាវាទាំងនោះ បានឈប់ចតនៅកំពង់ផែ La Guaira អំឡុងការធ្វើដំណើរកងនាវាទាំងនេះនៅតំបន់ការ៉ាអ៊ីប ដោយការធ្វើនាវាចរណ៍នេះ គឺដើម្បីបង្ហាញពី «មិត្តភាព សាមគ្គីភាព និងការគាំទ្រ» របស់រុស្ស៊ី សម្រាប់ប្រជាជនវ៉េណេហ្ស៊ុយអាឡា។

គួរបញ្ជាក់ដែរថា កាលពីខែមិថុនា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងនាវាចម្បាំងរបស់កងទ័ពជើងទឹករុស្ស៊ី បានទៅដល់ទីក្រុង Havana ក្នុងអំឡុងពេលឈប់ចតសម្រាក ដែលទាំងសហរដ្ឋអាមេរិក និងគុយបា បាននិយាយថា មិនមែនតំណាងឲ្យការគំរាមកំហែងនោះទេ ប៉ុន្តែបានបន្ថែមថា ដំណើរទស្សនកិច្ចនេះ គឺជាការបង្ហាញកម្លាំងពីទីក្រុងមូស្គូ ចំពេលមានភាពតានតឹង ដោយសារសង្គ្រាមនៅប្រទេសអ៊ុយក្រែន។

ស្ថានទូតរុស្ស៊ីប្រចាំនៅវ៉េណេហ្ស៊ុយអេឡា បាននិយាយថា វត្តមាននៃកងនាវាចម្បាំង និងនាវាដឹកប្រេង នៅប្រទេសវ៉េណេហ្ស៊ុយអេឡានេះ គឺដើម្បីបង្ហាញពីចំណងដ៏រឹងមាំ រវាងប្រទេសទាំង២៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        48
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        51
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm