តើកុមារគួរមានស្មាតហ្វូន ឬទេ? ខណៈនៅចក្រភពអង់គ្លេស កុមារជិត ១ភាគ៤ អាយុចន្លោះ ៥-៧ឆ្នាំ មានឧបករណ៍ចល័តនេះ

2024/07/04 12:29:47 am        74

ឪពុកម្តាយ និងអ្នកអប់រំច្រើនឡើងៗ នៅចក្រភពអង់គ្លេស កំពុងជំរុញឲ្យដាក់កំហិតដល់កុមារតូចៗ កុំឲ្យមានលទ្ធភាពប្រើប្រាស់ស្មាតហ្វូន (ទូរសព្ទដៃ) ចំពេលមានការព្រួយបារម្ភអំពីការគំរាមកំហែងតាមអ៊ីនធឺណិត មាតិកាមិនសមរម្យ និងសុខភាពផ្លូវចិត្ត។

ជាមួយគ្នានេះ អ្នកសង្កេតការណ៍បានលើកឡើងថា ក៏មានការភ័យខ្លាចផងដែរថា ការញៀនស្មាតហ្វូនអាចប៉ះពាល់ដល់សមត្ថភាព ក្នុងការទាក់ទង និងការផ្តោតអារម្មណ៍របស់ពួកគេ នាពេលអនាគត។

ក្ដីកង្វល់នេះកើតឡើងនៅពេលដែលជិត ១ភាគ៤នៃក្មេងអាយុចន្លោះពី ៥ទៅ ៧ឆ្នាំ នៅចក្រភពអង់គ្លេស ឥឡូវនេះ មានស្មាតហ្វូនកាន់។ នេះបើយោងតាមនិយតករទូរគមនាគមន៍ OFCOM។

OFCOM បានរកឃើញថា កុមារ ១ភាគ៣ ក្នុងក្រុមអាយុនេះ ប្រើប្រាស់បណ្ដាញសង្គមដែលគ្មានការត្រួតពិនិត្យ។ ចំនួនកើនឡើងនោះ ក៏មានប្រវត្តិរូបផ្ទាល់ខ្លួនរបស់ពួកគេ នៅលើវេទិកាបណ្ដាញសង្គម ទោះបីជាពួកគេនៅក្មេងពេកក៏ដោយ។

រដ្ឋាភិបាលចក្រភពអង់គ្លេស ត្រូវបានរាយការណ៍ថា កំពុងពិចារណាហាមឃាត់កុំឲ្យលក់ស្មាតហ្វូនដល់កុមារ ដែលមានអាយុក្រោម ១៦ឆ្នាំ។ អ្នកនាំពាក្យវិមាន Downing Street បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ប៉ុន្តែបានកត់សម្គាល់ថា រដ្ឋាភិបាលថ្មីៗនេះ បានគាំទ្រគ្រូបង្រៀនដែលហាមប្រាមការប្រើប្រាស់ទូរសព្ទ អំឡុងថ្ងៃសិក្សា៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        24
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        24
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm