តាកែវ ៖ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ នៃបង្កើតគណបក្សប្រជាជនកម្ពុជា)២៨មិថុនា ឆ្នាំ១៩៥១-២៨មិថុនា ឆ្នាំ២០២៤) ក្រោមអធិបតីភាពឯកឧត្តម ឈិត បូរ៉ាវុធ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំកណ្តឹងស្រុកបាទី ព្រមទាំងលោក ហង្ស វិច្ឆិការាស្សី អចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សតំណាងលោកប្រធានគណបក្សស្រុកបាទី នៅរសៀលថ្ងៃអង្គារ៍ ទី២ ខែកក្កដា ឆ្នាំ២០២៤។ ព្រមទាំងជាមួយគ្នានោះដែរ ឯកឧត្តមប្រធានក្រុមការងារ បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី គី តិច ចំពោះបងប្អូន អស់លោក លោកស្រី សមាជិក សមាជិកាទាំងអស់ ដោយសេចក្តីនឹករលឹក។
ថ្លែងក្នុងពិធីអង្គមិទ្ទិញ ឯកឧត្តមមេធាវីប្រធានក្រុមការងារ សូមអបអរសាទរ និងស្វាគមន៍ សមាជិក សមាជិកា គ្រប់គណបក្សនយោបាយ បានប្រកាសផ្តាច់ខ្លួន និងបានចូលរួមជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជា ដោយយល់ឃើញច្បាស់ និងត្រឹមត្រូវ អំពីភាពប៉ិនប្រសព្វក្នុងការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ គណៈធិបតី និងសមាជិក សមាជិកា ប្រកាសប្រឆាំងដាច់ខាត នៃចលនាជ្រុលនិយម មួយក្តាប់តូច(ក្រុមបក្សនយោបាយនារទេស) កំពុងនឹងមានចេតនាអាក្រក់លើរាជរដ្ឋាភិបាល និងចង់បំផ្លិចបំផ្លាញសុខសន្តិភាព ស្ថិរភាពនយោបាយនៅកម្ពុជា។ ប្រកាសការពារ សុខសន្តិភាព ទោះបីក្នុងតម្លៃណាក៏ដោយ។
នាឱកាសនោះ សមាជិក សមាជិកា នៃអង្គមីន្ទិញទាំងអស់ បានសម្តែង និងសូមប្រកាសគាំទ្រយ៉ាងក្លៀវក្លាបំផុត ចំពោះគម្រោងព្រែកជីក ហ្វូណន តេជោ ជាគម្រោងប្រវិត្តសាស្ត្រទី១ របស់កម្ពុជា ក្រោមការគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ដែរនឹងបើកការដ្ឋាន នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុននេះ។
គម្រោងព្រែកជីក ហ្វូណនតេជោនេះ ជាផ្នែកសំខាន់បំផុតក្នុងការដឹកជញ្ជូនទំនិញផ្លូវទឹក និងទទួលបានផលប្រយោជន៍យ៉ាងលើសលប់ដល់ប្រទេសកម្ពុជា និងពលរដ្ឋ។ គ្រប់មូលដ្ឋាន នឹងរៀបចំអបអរសាទរ តាមវត្តអារាមអារាម អង្គភាពចំណុះនៃរដ្ឋបាល មានបង្ហើរគោម គោះត្រឡោក ស្គរ និងបាញ់កាំជ្រួច នៅថ្ងៃបើកការដ្ឋានស្ថាបនាព្រែកជីក ហ្វូណនតេជោ ៕
ជាមួយគ្នាដែរនុ៎ះ ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកណ្តឹងបានជូនកន្រ្តក់ផ្កា ដល់ប្រធានក្រុមបក្សកាន់ភូមិរួមទាំងមេភូមិទាំង៨ក្នុងឃុំកណ្តឹង ដើម្បីបញ្ជាក់ពីទឹកចិត្ត ស្រឡាញ់រាប់អាននិងការយកចិត្តទុកដាក់ពីសំណាក់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះថ្នាក់ដឹកនាំគណបក្សថ្នាក់ក្រោម៕
























