
ទូកជាច្រើនគ្រឿង បានហើររំលងប្រទេសម៉ុងតេណេហ្គ្រូ ហើយមែកឈើបានបាក់នៅក្នុងប្រទេសបូសនី ដោយសារព្យុះរដូវក្តៅបោកបក់លើបណ្តាលប្រទេសជាច្រើននៅតំបន់បាល់កង់ ។
នៅក្នុងរដ្ឋធានី Belgrade របស់ប្រទេសស៊ែរប៊ី រងការវាយប្រហារដោយសារព្យុះភ្លៀងកាលពីថ្ងៃអង្គារ ជាហេតុបង្កឲ្យកើតមានទឹកជំនន់ ដើមឈើររំលើងគល់ នៅតាមតំបន់ជាច្រើនទូទាំងទីក្រុង ។
ព្យុះ បានកើតមានឡើង រយៈពេល ២សប្តាហ៍ ក្រោយតំបន់មួយនេះ ជួបរំលកកម្តៅ ដែលនាំឲ្យកាត់ផ្តាច់ចរន្តអគ្គិសនីតាមប្រទេសជាច្រើន ។
កាលពីដើមសប្តាហ៍នេះ ប្រជាពលរដ្ឋប៉ូឡូញ នាំគ្នាសម្រុកធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលទីក្រុង និងតំបន់ឆ្នេរ នៅទីក្រុងកំពង់ផែ Gdansk ពេលដែលសីតុណ្ហភាពកើនឡើងដល់ ៣៣អង្សាសេ ។
ក្រុមអាជ្ញាធរ បានចេញការព្រមានពីរលកកម្តៅនៅទូទាំងប្រទេសកាលពីថ្ងៃអាទិត្យ ក្នុងនោះសីតុណ្ហភាពបានកើនឡើងដល់ ៣៤អង្សាសេនៅរដ្ឋធានីវ៉ាសូវី ។
នៅទីក្រុង Gdansk តំបន់ភាគខាងជើង និងតំបន់ភាគកណ្តាលប៉ូឡូញ ក្រុមអាជ្ញាធរ បានចេញការព្រមានពីព្យុះផ្គរន្ទះធ្ងន់ធ្ងរផងដែរ ជាមួយនឹងភ្លៀងធ្លាក់កម្ពស់ ៥០មីលីម៉ែត្រ និងសន្ទុះខ្យល់បក់រហូតដល់ ១២០គ.មក្នុង១ម៉ោង ៕