ប្រធានាធិបតី លោក ស៊ី៖ ប្រទេសចិនគាំទ្រកាហ្សាក់ស្ថានចូលរួមជាមួយ BRICS

2024/07/04 02:59:00 am        116

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃពុធ (ទី៣ ខែកក្កដា) នេះ បានរាយការណ៍ថា ប្រធានាធិបតីចិន លោក Xi Jinping (ស៊ី ជីនពីង) បាននិយាយថា លោកគាំទ្រឲ្យកាហ្សាក់ស្ថានចូលរួមក្នុងប្លុក BRICS ខណៈដែលក្រុមប្រទេសកំពុងអភិវឌ្ឍន៍ក្នុងប្លុកនេះ កំពុងពិចារណាពង្រីកសមាជិកបន្ថែមទៀត ដើម្បីតទល់នឹងសណ្ដាប់ធ្នាប់ពិភពលោកគ្រប់គ្រងដោយលោកខាងលិច ដែលក្រុមនេះយល់ថា ហួសសម័យកាលហើយ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokaev បន្ទាប់ពីមានជំនួប នៅរដ្ឋធានីរបស់ប្រទេសអាស៊ីកណ្តាល លោក ស៊ី បានលើកទឹកចិត្តកាហ្សាក់ស្ថានឲ្យ «ដើរតួនាទីជាមហាអំណាច នៅភាគកណ្តាលលើឆាកអន្តរជាតិ និងធ្វើការរួមចំណែកជាកាតព្វកិច្ចដល់អភិបាលកិច្ចពិភពលោក» ខណៈពេលដែលលោកគាំទ្រទីក្រុង Astana ចូលជាសមាជិករបស់ BRICS។

គួរបញ្ជាក់ថា ប្រទេសចិន និងរុស្ស៊ីកំពុងជំរុញឲ្យមានការពង្រីកសមាជិករបស់ក្រុម BRICS ដែលរួមមានប្រេស៊ីល ឥណ្ឌា និងអាហ្វ្រិកខាងត្បូងផងដែរ ខណៈដែលពួកគេស្វែងរកការទប់ទល់នឹងឥទ្ធិពលសេដ្ឋកិច្ចរបស់លោកខាងលិច។

ដោយមានអក្សរកាត់ដើមដែលបង្កើតឡើងដោយប្រធានសេដ្ឋវិទូរបស់ក្រុមហ៊ុន Goldman Sachs គឺលោក Jim O'Neill ក្នុងឆ្នាំ២០០១ ប្លុកនេះត្រូវបានបង្កើតឡើងជាក្រុមក្រៅផ្លូវការមានប្រទេសចំនួន៤ ក្នុងឆ្នាំ២០០៩ ហើយបានបន្ថែមអាហ្រ្វិកខាងត្បូង ១ឆ្នាំក្រោយមក។ កាលពីខែសីហា ប្លុក BRICS បានយល់ព្រមទទួលយកអារ៉ាប៊ីសាអ៊ូឌីត អ៊ីរ៉ង់ អេត្យូពី អេហ្ស៊ីប និងអារ៉ាប់រួម។ តែយ៉ាងណាក្ដី អារ៉ាប៊ីសាអ៊ូឌីត មិនទាន់បានចូលរួមក្នុងក្រុមនេះនៅឡើយទេ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        13
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        61
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm