UN៖ បញ្ជាជម្លៀសរបស់អ៊ីស្រាអែល បំផ្លាញកិច្ចប្រឹងប្រែងកែលម្អលំហូរជំនួយនៅតំបន់ហ្កាហ្សា

2024/07/04 03:48:18 pm        105

មន្ត្រីជំនួយជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធ (០៣ កក្កដា) ថា បញ្ជាជម្លៀសយោធាអ៊ីស្រាអែល ដែលគ្របដណ្តប់មួយភាគបីនៃតំបន់ហ្កាហ្សាស្ទ្រីប «បានបំផ្លាញ» កិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ ក្នុងការកែលម្អការផ្តល់ជំនួយមនុស្សធម៌តាមរយៈច្រកឆ្លងកាត់ កេរឹម ស្ហាលូម (Kerem Shalom)។

អ៊ីស្រាអែល បានរិះគន់ប្រតិបត្តិការជំនួយដែលដឹកនាំដោយអង្គការសហប្រជាជាតិ នៅក្នុងតំបន់ហ៊ុមព័ទ្ធមានប្រជាជន ២,៣ លាននាក់នេះថាគ្មានប្រសិទ្ធភាព ប៉ុន្តែអង្គការសហប្រជាជាតិនិយាយថា ការចែកចាយមិនត្រឹមតែត្រូវបានរារាំងដោយសង្រ្គាមរយៈពេលជិតប្រាំបួនខែរវាងអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ប៉ុណ្ណោះទេ ថែមទាំងដោយសារភាពគ្មានច្បាប់ទៀតផង។

លោក អាន់ឌ្រា ដឺ ដូមីនីកូ (Andrea De Domenico) ប្រធានការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ នៃអង្គការសហប្រជាជាតិ នៅក្នុងតំបន់កាន់កាប់ប៉ាឡេស្ទីន បាននិយាយថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ មានកិច្ចពិភាក្សាជាច្រើនជាមួយអ៊ីស្រាអែលអំពីរបៀបកែលម្អស្ថានភាព ប៉ុន្តែការបញ្ជាជម្លៀសនេះ ធ្វើឱ្យការខិតខំទាំងអស់នេះត្រូវបានបំផ្លាញ។

យោធាអ៊ីស្រាអែលបានប្រកាសក្នុងខែនេះនូវការផ្អាកប្រយុទ្ធជារៀងរាល់ថ្ងៃដើម្បីជួយសម្រួលដល់ការប្រមូលជំនួយពីច្រក កេរឹម ស្ហាលូម ប៉ុន្តែអង្គការសហប្រជាជាតិបាននិយាយថា ភាពគ្មានច្បាប់នៅហ្កាហ្សា មានន័យថាស្ថានភាពនៅតែគ្រោះថ្នាក់ខ្លាំង ហើយនោះជាទំនួលខុសត្រូវរបស់អ៊ីស្រាអែល ក្នុងការស្តារសណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈនៅតំបន់ហែកហួរដោយសង្គ្រាមមួយនេះ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        372
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        371
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        362

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm