លោក Biden បេជ្ញាបន្តយុទ្ធនាការបោះឆ្នោត ទោះមានសម្ពាធដែលរុញឱ្យលោកលាឈប់ក៏ដោយ

2024/07/04 05:01:30 pm        147

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានប្តេជ្ញាបន្តប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២៤ ក្នុងអំឡុងពេលការសន្ទនាតាមទូរសព្ទជាមួយបុគ្គលិកយុទ្ធនាការបោះឆ្នោតកាលពីថ្ងៃពុធ (០៣ កក្កដា) ហើយបានទទូចក្នុងកិច្ចប្រជុំជាមួយសមាជិកសភា និងអភិបាលនៃគណបក្សប្រជាធិបតេយ្យថាលោកមានសម្ថភាពប្រជែងតំណែងប្រធានាធិបតីនេះម្ដងទៀត បើទោះបីជាការជជែកដេញដោលដ៏រអាក់រអួលរបស់ខ្លួនកាលពីសប្តាហ៍មុនក៏ដោយ។

លោក បៃដិន បានហៅទូរសព្ទទៅកាន់សមាជិកដែលកំពុងមានការព្រួយបារម្ភក្នុងក្រុមយុទ្ធនាការរបស់លោក ហើយបានប្រាប់ពួកគេថា «លោកមិនចាកចេញទៅណាទេ» នេះបើយោងតាមប្រភពពីរដែលដឹងពីបញ្ហានោះ។

លោក បៃដិន បាននិយាយនៅក្នុងសារអេឡិចត្រូនិច (អ៊ីមែល) មួយថា «មិនមានអ្នកណាម្នាក់អាចដេញខ្ញុំបានទេ។ ខ្ញុំមិនចាកចេញឡើយ ហើយនឹងបន្តប្រជែងដល់ទីបញ្ចប់» ដោយជំរុញឱ្យអ្នកគាំទ្រឧបត្ថម្ភប្រាក់បន្ថែម ដើម្បីជួយផ្ដួលគូប្រជែងរបស់ខ្លួនគឺលោក ដូណាល់ ត្រាំ (Donald Trump) នៅក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី០៥ ខែវិច្ឆិកា។

លោកប្រធានាធិបតីបានជួបតាមអនឡាញ និងដោយផ្ទាល់ជាមួយអភិបាលគណបក្សប្រជាធិបតេយ្យចំនួន ២៤ នាក់ និងអភិបាលក្រុងវ៉ាស៊ីនតោន នៅល្ងាចថ្ងៃពុធ ដើម្បីធានាទំនុកចិត្តឡើងវិញដល់ពួកគេបន្ទាប់ពីការធ្វើមិនបានល្អក្នុងការជជែកដេញដោលថា លោកមានទំនួលខុសត្រូវលើការងារជាអ្នកដឹកនាំសម្រាប់គណបក្ស។

នៅក្នុងការជជែកដេញដោលជាមួយលោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន លោក បៃដិន បាននិយាយភ្លាត់ជាច្រើន បាត់បង់ការគិតម្តងម្កាល ហើយពេលខ្លះនិយាយបញ្រ្ចាសប្រធានបទទៀតផង។ ប្រធានាធិបតីរូបនេះបាននិយាយថាខ្លួនហត់នឿយពេកបន្ទាប់ពីការធ្វើដំណើរក្រៅប្រទេសចំនួនពីរលើក ខណៈសេតវិមានបាននិយាយថាពេលនោះលោកមានជំងឺផ្តាសាយ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm