គ្រួសារស្រេកឃ្លាននៅហៃទី បានចោទសួរថា តើពេលណាភាពប្រក្រតីត្រលប់មកវិញ

2024/07/04 06:00:24 pm        70

ប្រជាជនហៃទី កំពុងតស៊ូស្វែងរកអាហារ ខណៈអ្នកមួយចំនួននិយាយថា ការផ្លាស់ប្តូរ ពុំអាចមកបានឆាប់រហ័ស ដល់ប្រទេសតំបន់ការ៉ាអ៊ីបមួយនេះទេ។ នៅក្នុងរដ្ឋធានី ព័រអូប្រាំង ជម្លោះជាមួយក្រុមជនអន្ធពាលប្រដាប់អាវុធ បានកាត់ផ្តាច់ទីក្រុងចេញពីអ្នកផ្គត់ផ្គង់ ផ្លូវពាណិជ្ជកម្មជាប់គាំង និងបានរុញច្រានប្រទេសហៃទី ឲ្យឈានដល់កម្រិតភាពស្រេកឃ្លានខ្ពស់បំផុត។

ប្រជាជនស្នាក់នៅក្នុងទីជម្រកបណ្តោះអាសន្ននៅសាលារៀនមួយកន្លែង និយាយថា នេះជារបៀបដែលពួកយើងរស់នៅ ដោយអង្គុយនៅទីនេះជារៀងរាល់ថ្ងៃ គ្មានអាហារនោះទេ លុះត្រាតែអង្គការបញ្ជូនអ្វីមួយមកឲ្យពួកយើង។ បន្ទាប់ពីនោះ វាពុំមានអ្វីផ្សេងទៀតឡើយ។

យោងតាមទីភ្នាក់ងារបែងចែកដំណាក់កាលសន្តិសុខស្បៀងអាហាររួម បាននិយាយថា ប្រជាជនប្រហែល៥លាននាក់កំពុងតស៊ូដើម្បីចិញ្ចឹមខ្លួនឯង ដោយសារតែជម្លោះ។ នោះគឺជាស្តង់ដារអន្តរជាតិ ដែលត្រូវបានប្រើប្រាស់ដើម្បីវាយតម្លៃភាពស្រេកឃ្លាន។ តម្លៃអាហារកើនឡើង ក៏បានជំរុញឱ្យមានវិបត្តិផងដែរ។ តម្លៃត្រីស្រស់បានកើនឡើង ៦០% នៅក្នុងខែមីនា បើប្រៀបធៀបទៅនឹងឆ្នាំមុន នេះបើយោងតាមទីភ្នាក់ងារស្ថិតិរបស់ប្រទេសហៃទី។

ស្ត្រីម្នាក់និយាយថា មុខទំនិញមានតម្លៃថ្លៃខ្លាំង។ វាជាបញ្ហាក្នុងការទិញអ្វីមួយដើម្បីទទួលទាន អ្នក ត្រូវមានលុយច្រើនដើម្បីទិញអាហារសម្រាប់បីពេលឲ្យបានគ្រប់គ្រាន់ គឺវាជាការពិបាក។ ដោយពុំអាចធ្វើការបាន គ្រួសារជាច្រើនពឹងផ្អែកលើរបបអាហារ និងសម្ភារអនាម័យ ដែលអង្គការក្រៅរដ្ឋាភិបាល នាំយកមក។

កម្មវិធីស្បៀងអាហារពិភពលោក គឺជាអ្នកផ្គត់ផ្គង់អាហារដ៏សំខាន់។ ប៉ុន្តែជាមួយក្រុមប្រដាប់អាវុធដែលកំពុងកាន់កាប់ផ្លូវមួយចំនួន នាយកប្រចាំតំបន់នៅប្រទេសហៃទី លោក ហ្សង់ ម៉ាទីន បៅអឺ(Jean-Martin Bauer) និយាយថា ការដឹកជញ្ជូនអាហារ អាចមានការពិបាក។ អ្វីដែលយើងបានធ្វើដើម្បីឆ្លើយតបគឺត្រូវកាត់បន្ថយខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់យើង។ ដូច្នេះនៅខាងក្រៅទីក្រុង ព័រអូប្រាំងយើងព្យាយាមធ្វើឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ជាមួយកសិករក្នុងស្រុក ដែលយើងបានធ្វើការជាមួយអង្គការកសិករចំនួន១៧០អង្គការ មានសមាជិកចំនួន ២០.០០០នាក់ ដើម្បីផ្គត់ផ្គង់អាហារដែលយើងប្រើប្រាស់សម្រាប់កម្មវិធីរបស់យើង។

លោក បានចង្អុលបង្ហាញទៅរកមូលនិធិមនុស្សធម៌ដ៏ទូលំទូលាយរបស់អអ្គការសហប្រជាជាតិឆ្នាំ ២០២៤ សម្រាប់ប្រទេសហៃទី ដែលមានចំនួនជាង៥០០លានដុល្លារ ក្រោមគោលដៅ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        181
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        221
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm