កោះតៃវ៉ាន់៖ ការរឹបអូសទូកនេសាទរបស់ប្រទេសចិន អាចជាសកម្មភាពនៃសង្គ្រាមផ្លូវចិត្ត

2024/07/04 06:13:55 pm        312

មន្ត្រីសន្តិសុខជាន់ខ្ពស់របស់កោះតៃវ៉ាន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ (០៤ កក្កដា) នេះថា សកម្មភាពរបស់ប្រទេសចិនក្នុងការរឹបអូសយកទូកនេសាទតៃវ៉ាន់មួយគ្រឿង ដែលកំពុងប្រតិបត្តិការនៅជិតឆ្នេរសមុទ្រចិនដោយសារនេសាទខុសច្បាប់ អាចជាទង្វើនៃសង្គ្រាមចិត្តសាស្ត្រដោយទីក្រុងប៉េកាំង ដែលរៀបចំឡើងដើម្បីដាក់សម្ពាធបន្ថែមលើទីក្រុងតៃប៉ិ។

ក្រុមមន្ត្រីចិន បានឃាត់ទូកនេសាទនោះហើយបន្ទាប់មកយកត្រឡប់ទៅកំពង់ផែក្នុងប្រទេសចិនវិញកាលពីល្ងាចថ្ងៃអង្គារ។ ទូកនោះជាទូកនេសាទមឹកនៅក្នុងដែនទឹកចិន ប៉ុន្តែនៅជិតកោះ ឃិនមិន (Kinmen) ដែលគ្រប់គ្រងដោយតៃវ៉ាន់។ ប្រទេសចិន និយាយថាទូកនោះបានរំលោភលើបម្រាមរដូវក្តៅដែលមិនឱ្យនេសាទ និងធ្វើប្រតិបត្តិការនេសាទដោយខុសច្បាប់។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯសភា អគ្គនាយកនៃការិយាល័យសន្តិសុខជាតិតៃវ៉ាន់ លោក សៃ មីងយិន (Tsai Ming-yen) បាននិយាយថា នេះមិនមែនជារឿងធម្មតាទេដែលមន្ត្រីចិន ឃាត់ទូក បន្ទាប់មកចាប់អ្នកនេសាទតៃវ៉ាន់ម្នាក់ ដោយពន្យល់ថានោះជាការនេសាទខុសច្បាប់ ប៉ុន្តែប្រទេសចិន ប្រហែលជាធ្វើបែបនេះ ដើម្បីបង្ហាញពីយុត្តាធិការរបស់ខ្លួនលើច្រកសមុទ្រ និងដាក់សម្ពាធលើរដ្ឋាភិបាលតៃវ៉ាន់។

ឆ្មាំល្បាតឆ្នេរតៃវ៉ាន់បាននិយាយថា ប្រទេសចិនធ្លាប់បានរឹបអូសទូកនេសាទតៃវ៉ាន់ពីមុនដោយសារការនេសាទខុសច្បាប់ ប៉ុន្តែបានដោះលែងពួកគេមកវិញ បន្ទាប់ពីបង់ការផាកពិន័យរួច៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        74
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        107
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm