បាតុកម្មធំ ប្រឆាំងក្រុមស្តាំនិយម ធ្វើឡើងក្នុងទីក្រុងប៉ារីស មុនការបោះឆ្នោតជុំទី២ នៅថ្ងៃអាទិត្យ

2024/07/04 06:46:00 pm        268

ក្រុមបាតុកររាប់ពាន់នាក់ បានមកប្រមូលផ្តុំគ្នានៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីជំរុញអ្នកបោះឆ្នោតឱ្យរារាំងកម្លាំងស្តាំនិយម មិនឱ្យទទួលជ័យជម្នះក្នុងការបោះឆ្នោតសភាមុនអាណត្តិនៅជុំទីពីរ។ គណបក្ស National Rally party ស្តាំនិយម និងសម្ព័ន្ធមិត្តរបស់ខ្លួន បានឈរលើចំណុចកំពូលក្នុងជុំទីមួយនៃការបោះឆ្នោតសភា កាលពីថ្ងៃអាទិត្យមុន ដោយទទួលបានសំឡេងច្រើនជាង៣០ភាគរយ។

ការបោះឆ្នោតជុំទី២ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ក្នុងមណ្ឌលបោះឆ្នោតដែលពុំមានអ្នកឈ្នះក្នុងជុំទី១។ សហជីពពាណិជ្ជកម្ម ក្រុមអង្គការសិទ្ធិមនុស្ស និងអ្នករៀបចំផ្សេងទៀត បានរៀបចំព្រឹត្តិការណ៍នេះនៅទីលានមួយកន្លែងក្នុងរដ្ឋធានី ប្រទេសបារាំង កាលពីថ្ងៃពុធ។ អ្នកចូលរួម រួមមានទាំងតារាសម្ដែង បញ្ញាវន្ត និងតន្ត្រីករ។

ម្ចាស់ជ័យលាភីផ្នែកអក្សរសាស្ត្រម្នាក់ បាននិយាយនៅក្នុងសារជាវីដេអូថា មានពេលវេលានៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសមួយ នៅពេលដែលពលរដ្ឋរបស់ខ្លួន ធ្វើការជ្រើសរើសដែលពិបាកនឹងត្រលប់ថយក្រោយវិញ ហើយវានឹងកើតឡើងនៅថ្ងៃអាទិត្យក្រោយនេះ។

ក្រុមចម្រុះឆ្វេងនិយម រណសិរ្សប្រជាប្រិយភាពថ្មី បានទទួលចំណាត់ថ្នាក់ទីពីរក្នុងការបោះឆ្នោតជុំទី១ ហើយក្រុមចម្រុះដែលកំពុងកាន់អំណាច ដឹកនាំដោយប្រធានាធិបតី លោក Emmanuel Macron ស្ថិតនៅលំដាប់ទី៣ ។

បេក្ខជនមួយចំនួន បានដកខ្លួននៅមុនការបោះឆ្នោតជុំទី២នៅថ្ងៃអាទិត្យ ដើម្បីបង្រួបបង្រួមដោយប្រសិទ្ធភាពប្រឆាំងកម្លាំងស្តាំនិយម។ ប៉ុន្តែសមាជិកមួយចំនួនរបស់ក្រុមចម្រុះដែលកំពុងកាន់អំណាចមានភាពអវិជ្ជមានចំពោះកិច្ចសហប្រតិបត្តិការបែបនេះ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        256
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        298
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        277

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm