ក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ថា ខ្លួនត្រៀមរួចរាល់ដើម្បីប្រយុទ្ធនឹងអ៊ីស្រាអែល បើសង្គ្រាមលីបង់ ផ្ទុះឡើង

2024/07/04 08:57:17 pm        323

ខណៈពេលដែលសង្រ្គាមកំពុងតែបន្តនៅតំបន់ហ្កាហ្សា និងគំរាមកំហែងរីករាលដាលដល់ប្រទេសលីបង់ បណ្ដាក្រុមសកម្មប្រយុទ្ធអ៊ីរ៉ាក់ បានព្រមានថាពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីចូលទៅក្នុងជម្លោះប្រឆាំងនឹងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ មេបញ្ជាការតំបន់នៃចលនាតស៊ូអ៊ីស្លាមនិយមនៅក្នុងប្រទេសអ៊ីរ៉ាក់បាននិយាយថា នឹងមានការប្រើប្រាស់ «កម្លាំងទល់កម្លាំង» នៅក្នុងព្រឹត្តិការណ៍នៃសង្រ្គាមពេញលេញនៅលីបង់។

មេបញ្ជាការនោះបាននិយាយទៅកាន់សារព័ត៌មាន AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ បានបញ្ជូន «អ្នកជំនាញ និងទីប្រឹក្សា» ទៅកាន់លីបង់ រួចរាល់ហើយ។

អ្នកវិទ្យាសាស្ត្រនយោបាយអ៊ីរ៉ាក់ លោក អាលី អាល់-បៃដា (Ali al-Baidar) បានយល់ស្របថា ប្រសិនបើមានសង្គ្រាមដ៏ធំមួយរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា (Hezbollah) របស់លីបង់ «នោះវានឹងមិនស្ថិតនៅតែចំពោះទឹកដីលីបង់ទេ»។

លោកនិយាយថា ក្រុមប្រដាប់អាវុធនៅអ៊ីរ៉ាក់ និងនៅក្នុងតំបន់ នឹងចូលរួមក្នុងការប្រឈមមុខដាក់គ្នានោះ ដោយបន្ថែមថាពួកគេនឹងចង់បង្ហាញ «សមត្ថភាពរបស់ខ្លួន ប៉ុន្តែក៏ចង់បង្ហាញពីភាពស្មោះត្រង់ចំពោះសម្ព័ន្ធមិត្តរបស់ពួកគេផងដែរ»។

សង្គ្រាមនៅតំបន់ហ្កាហ្សា ដ៏បង្ហូរឈាមបំផុតមិនធ្លាប់មានបានផ្ទុះឡើង នៅពេលដែលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស វាយប្រហារភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា។ ជម្លោះនេះបានពង្រីកយ៉ាងឆាប់រហ័សដោយមានការពាក់ព័ន្ធនឹងក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ជាច្រើន ហៅថា «ចលនាអ័ក្សនៃការតស៊ូ» ដែលបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន និងទាមទារឱ្យមាន បញ្ចប់ការវាយលុករបស់អ៊ីស្រាអែល នៅហ្កាហ្សា៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        134
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        175
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm