អាជ្ញាធរ និងសិស្សសាលាចតុមុខនាំគ្នាសម្អាតបរិស្ថានក្នុងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរអាចធ្វើបាន»

2024/07/04 09:24:55 pm        274

អាជ្ញាធរមូលដ្ឋាននៅសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ និងសាលាបឋមសិក្សាចតុមុខ នៅ​ព្រឹក​ថ្ងៃ​ទី៤ ខែកក្កដានេះ បានសម្អាតអនាម័យ និងរើសសំរាមនៅខាងក្នុង និងក្រៅបរិវេនសាលារៀន ដែល​ជា​ការចូលរួមក្នុងយុទ្ធនាការ «កម្ពុជា ស្អាតខ្មែរអាចធ្វើបាន» របស់ក្រសួងបរិស្ថាន។

លោក សូ ធី នាយកសាលាបឋមសិក្សាចតុមុខ បានឱ្យដឹងថា ដើម្បី​ជា​ការ​ចូលរួម​ចំណែក​ក្នុង​យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរអាចធ្វើបាន» របស់ក្រសួងបរិស្ថាន នៅថ្ងៃនេះសាលារៀន​បាន​រៀប​ចំ​កា​រ​សម្អាតនាម័យ និងរើសសំរាម នៅក្នុងសាលារៀន និងក្រៅសាលារៀន ដើម្បីលើក​កម្ពស់​សោភ័ណ​ភាពសាលារៀនឱ្យបានស្អាត និងបំផុសស្មារតីឱ្យសិស្សចេះស្រលាញ់ភាពស្អាត និង​ទុក​ដាក់​សំរាម​ឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ សិស្សនៅសាលាបឋមសិក្សាចតុមុខបានប្តេជ្ញាថា នឹង​គោរពតាមការណែនាំរបស់លោកគ្រូ អ្នកគ្រូ ពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និង​មិន​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​ជាដើម។

លោក លី សុខាគ្រី ចៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានឱ្យដឹងដែរថា ក្នុង​នាម​​លោក​ជាអាជ្ញាធរ តែងតែផ្សព្វផ្សាយ និងដឹកនាំសម្អាតអនាម័យនៅតាមភូមិ សាលារៀន និង​តាមវត្ត ដើម្បីឱ្យបរិស្ថាននៅក្នុងសហគមស្អាត រស់នៅមានផាសុខភាព។ ម្យ៉ាងវិញទៀត សកម្ម​ភាព​ទាំងនេះ ក៍ជាការចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរ​អាច​ធ្វើ​បាន​»​ផងដែរ។

កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរ​អាចធ្វើបាន» ក្នុងគោលបំណង​ជំរុ​ញ​ប្រជាពលរដ្ឋ​ឱ្យ​ចូលរួម​សម្អាត​អនាម័យ​បរិស្ថាននៅ​ក្នុង​មូល​ដ្ឋាន​របស់ខ្លួនក្នុងមួយថ្ងៃក្នុងមួយសប្តាហ៍។ គិតមកដល់ដើមខែកក្កដា ឆ្នាំ២០២៤នេះ មាន​ឃុំ​សរុប​ចំនួនជាង១០០ នៅទូទាំងប្រទេសកម្ពុជា បានចូលរួមក្នុងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរ​អាច​ធ្វើ​បាន»។ នេះបើតាមការឱ្យដឹងពីមន្រ្តីនាំពាក្យក្រសួងបរិស្ថាន៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        206
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        101
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        220

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm