រដ្ឋមន្ត្រីការបរទេស៖ កម្ពុជាបានរៀបចំកងរក្សាសន្តិភាពជាច្រើនកងត្រៀមបញ្ជូនតាមសំណើរ UN

2024/07/04 09:45:29 pm        254

​នៅព្រឹកថ្ងៃទី៤ ខែកក្កដានេះ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងបរទេស និង​កិច្ច​សហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជូនដំណើរកងអនុសេនាធំវិស្វកម្មលេខ ៤៦៨ ចំនួន​ ២៤៤​​នាក់ ប្តូរវេនទៅបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ UNនៅ​សាធារណ​រដ្ឋ​អាហ្វ្រឹក​កណ្តាល ក្នុងឱកាសនេះដែរ មន្ត្រីការបរទេស បានថ្លែងថា កម្ពុជា ក៏បាន​រៀប​ចំ​កង​កម្លាំង​ជា​ច្រើន​កងទៀតត្រៀមបញ្ជូនបន្ថែមតាមសំណើរUN។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ក្នុងនាម ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្រប​សម្រួល​ការ​បញ្ជូនកងកម្លាំងរក្សាសន្តិភាព បានថ្លែងថា តាមរយៈការតាំង​ចិត្ត​ខ្ពស់រ​បស់​រាជ​រដ្ឋាភិបាល​កម្ពុជា ការបន្តបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពUNនេះ នៅពេលនេះ កម្ពុជា​ផ្ទាល់​ក៏​បាន​ត្រៀម​ខ្លួនរួចរាល់អស់ហើយ និងអាចចាត់បញ្ជូនទាន់ពេលវេលា នៅពេលអង្គការ​សហ​ប្រជាជាតិ មានតម្រូវចាត់បញ្ជូនរហ័ស ចូលរួមប្រតិបត្តិការថែរក្សាន្តិភាពUN នៅថ្ងៃខាងមុខ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា អនុវត្តតាមសំណូមពរអង្គការសហប្រជាជាតិ បច្ចុប្បន្ន កម្ពុជា បានដាក់បញ្ចូលកងកម្លាំងរក្សាសន្តិភាពចូលទៅក្នុងប្រព័ន្ធត្រៀមជាស្រាច់ UNPCRS រួមមាន​៖ កងវិស្វកម្មព្រលានយន្តហោះមួយកងអនុសេនាធំចំនួន១២៩នាក់ កងស្ពានបណ្តែតទឹក និង​ចល័តលើគោក ១កង ចំនួន១៩៤នាក់ និងកងអាវុធហត្ថ១កង ចំនួន១១៩នាក់ រួចហើយ ហើយ​កង​ទាំងនេះអស់ត្រូវបានត្រួតពិនិត្យសុខភាព និងបានហ្វឹកហ្វឺនជំនាញរួចរាល់ មុនអនុញ្ញាត​ចេញ​ដំណើរ។

នាយឧត្តមសេនីយ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកម្លាំងរក្សាសន្តិភាព ថ្លែង​ថា ក្នុងរយៈពេល១៨ឆ្នាំមកនេះ កម្ពុជា បានបញ្ជូនកងកម្លាំងសរុបប្រមាណ៩៥៧០នាក់ ទៅ​បំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ ចំនួន១២បេសកកម្ម នៅ​តាម​បណ្តា​ចំនួន ១០ប្រទេស រួមមាន សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ សាយប្រើស ស៊ីរី អាហ្វ្រិក​កណ្តាល ម៉ាលី យ៉េមែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ធ្វើការងារ​លើ​ជំនាញ​បោស​សំអាត​មីន វិស្វកម្មសំណង់ផ្តេក-បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្ម​ព្រលាន​យន្ត​ហោះ កំទេចគ្រាប់មិនទាន់ផ្ទុះ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា។

ឯកឧត្តម នាយឧត្តមសេនីយ សែម សុវណ្ណនី បន្តថា បច្ចុប្បន្ន កម្ពុជា មានកងកម្លាំងមួកខៀវ ប្រមាណ​ ៦២៧នាក់ បាននិងកំពុង​បំពេញ​បេសកកម្ម​តាម​បណ្តា​ប្រទេ​ស​កំពុង​មាន​ជម្លោះ​សង្គ្រាម​ចំនួ​ន៤ រួមមាន៖ ស៊ូដង់ខាងត្បូង លីបង់ អាហ្វិ្រកកណ្តាល និងសាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        83
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        141
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        253

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm