កម្មការិនីជាស្រ្តីពពោះ និងក្រោយសម្រាលកូន សម្តែងការដឹងគុណ​រដ្ឋាភិបាល​ចំពោះការ​ផ្តល់​ប្រាក់ឧបត្ថម្ភបន្ថែម

2024/07/04 09:58:06 pm        1.3 K

គិតមកដល់ពេលនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ ចំពោះការ​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​បន្ថែមជូនដល់ស្រ្តីមុន ក្រោយ និងពេលសម្រាលរួច។ ទន្ទឹមនេះ កម្មការិនីបម្រើ​ការងារ​ក្នុង​វិស័យឧស្សាហកម្មកាត់ដេរ បានបង្ហាញទឹកមុខសប្បាយរីករាយ និង​សម្តែង​ការ​អរគុណ​ជូន​ចំពោះ​ថ្នាក់ដឹកនាំ និងសំណាក់ក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ ដោយមិន​រើស​អើង​វណ្ណៈ​។

ជួបសម្ភាសន៍ផ្ទាល់ជាមួយកម្មការិនីមានផ្ទៃពោះ និងស្រ្តីក្រោយសម្រាលកូនរួច នៅមជ្ឈ​មណ្ឌល​ជាតិ​គាំពារមាតា និងទារកនៅព្រឹកថ្ងៃទី៤ កក្កដា ឆ្នាំ២០២៤នេះ ពួកគាត់បានឲ្យព័ត៌មាន ប៊ីធីវី ដឹង​ស្រដៀងគ្នាថា តាមរយៈបណ្ណ ប.ស.ស. ក្នុងអំឡុង មុន ក្រោយ ពេលសម្រាលកូន ពួក​គាត់​មិន​ដែល​អស់ថ្លៃចំណាយក្នុងការប្រើប្រាស់របបផ្នែកថែទាំសុខភាពនេះទេ។ បន្ថែមពីនេះទៀត ក្រៅ​ពី​ទទួលបានប្រាក់ឧបត្ថម្ភបន្ថែម រាល់ថ្លៃចំណាយនានាក្នុងពេលឆ្លងទន្លេ ក៏មិនអស់ថ្លៃផងដែរ ដោយ​សារ​ពួកគាត់មានកាតសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប័ណ្ណប.ស.ស) ។ ពួក​គាត់​អះ​អាង​បន្ថែមថា លើសពីនេះទៀត គឺមាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​សំណាក់​ក្រុម​គ្រូ​ពេទ្យ​គ្រប់​មជ្ឈ​ដ្ឋាន​ផង​ដែរ​។

អ្នកស្រី ហែម សុខលាភ ជាកម្មការិនីរោងចក្រដេរស្បែកជើង មកពីខេត្តកំពង់ឆ្នាំង ដែល​ទើប​សម្រាល​កូន​បាន​ប្រមាណជិត១សប្តាហ៍ បានប្រាប់ ប៊ីធីវី ដោយបង្ហាញការពេញចិត្តថា អ្នកស្រី ក៏​ដូច​ជា​កម្មការនីដទៃផ្សេងទៀត ទទួលបានអត្ថប្រយោជន៍ចាស់ និងអត្ថប្រយោជន៍​បន្ថែម​ក្នុង​ការ​ពិនិត្យ​ផ្ទៃ​ពោះអំឡុងពេលសម្រាល និងក្រោយសម្រាល។ អ្នកស្រី បានឲ្យដឹងទៀតថា ក្នុង​អំឡុង​ពេល​នេះ មិនត្រឹមតែមិនចំណាយថវិកា ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភថែមទៀត ដែលអ​ត្ថ​ប្រយោជន៍​ទាំងអស់នេះ បានជួយ​សម្រួល​យ៉ាង​ច្រើន​ក្នុង​ការ​កាត់​បន្ថយ​ចំណាយ​ក្នុង​គ្រួសា​រ​មួយ​កម្រិត​ផង​ដែរ។

យោងតាម ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម នៃ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤នេះ បេឡា​ជាតិ​សន្តិសុខសង្គម បានបើកផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល មុន ក្រោយ ពេលសម្រាល និង​ចាក់វ៉ាក់សាំងកូនដល់ស្រ្តី សរុបចំនួនជាង ៨ម៉ឺន ៧ពាន់នាក់ ចំនួនកូនជាង ៨ម៉ឺន ៤ពាន់នាក់ សរុប​ជា​ថវិកាចំនួនជាង ៥០ពាន់ ៤២២លានរៀល ឬស្មើនឹងប្រមាណជាង ១២​លាន​ដុល្លារ​អាម៉េរិក​៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        196
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm